វៀតណាមបានពិភាក្សាជាមួយប្រទេសផ្សេងទៀតលើការដាក់សំណើរអំពីព្រំប្រទល់ខ្ពង់រាបបាតសមុទ្របើកទូលាយ

Chia sẻ

(VOVWORLD) - ដើម្បីបង្ហាញពីសុច្ឆន្ទៈ និងស្មារតីទទួលខុសត្រូវរបស់ខ្លួន វៀតណាមបានជូនដំណឹងដល់ ប្រទេសពាក់ព័ន្ធអំពីបញ្ហានេះ តាមរយៈបណ្តាញការទូត។ ការពិភាក្សាបានធ្វើឡើង ក្នុងបរិយាកាសនៃភាពស្មោះស្ម័គ្រ មិត្តភាព និងភាពទៀងត្រង់។ 

វៀតណាមបានពិភាក្សាជាមួយប្រទេសផ្សេងទៀតលើការដាក់សំណើរអំពីព្រំប្រទល់ខ្ពង់រាបបាតសមុទ្របើកទូលាយ - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang។ (រូបថត៖ VOV)
ទាក់ទិននឹងការដែលវៀតណាមបានដាក់សំណើរអំពីព្រំប្រទល់ខ្ពង់រាបបាត សមុទ្របើកទូលាយនោះ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការ បរទេស ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៨ កក្កដា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានឲ្យដឹងថា៖
“ទស្សនៈរបស់វៀតណាមត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសវៀតណាមស្តីពីការដាក់សំណើរព្រំប្រទល់ខ្ពង់រាបបាតសមុទ្របើកទូលាយលើសពី ២០០ ម៉ាយល៍នៅតំបន់កណ្ដាលនៃសមុទ្រខាងកើត។ ដើម្បី បង្ហាញពីសុច្ឆន្ទៈ និងស្មារតីទទួលខុសត្រូវរបស់ខ្លួន វៀតណាមបានជូនដំណឹងដល់ ប្រទេសពាក់ព័ន្ធអំពីបញ្ហានេះ តាមរយៈបណ្តាញការទូត។ ការពិភាក្សាបានធ្វើឡើង ក្នុងបរិយាកាសនៃភាពស្មោះស្ម័គ្រ មិត្តភាព និងភាពទៀងត្រង់។ ប្រទេសទាំងអស់បាន ទទួលស្គាល់ និងគោរពសិទ្ធិរបស់វៀតណាមក្នុងការដាក់សំណើរស្តីពីព្រំប្រទល់ខ្ពង់រាប បាតសមុទ្រលាតសន្ធឹងលើសពី ២០០ ម៉ាយល៍ ស្របតាមបទប្បញ្ញត្តិនៃមាត្រាទី ៤៦ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២”។
មុននោះ កាលពីព្រឹកថ្ងៃទី ១៧ ខែកក្កដា (ម៉ោងក្នុងមូលដ្ឋាន) នៅទីស្នាក់ការ អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ និងគណៈប្រតិភូក្រសួងការបរទេស ដឹកនាំដោយលោកឯកអគ្គរដ្ឋទូត Trinh Duc Hai អនុប្រធាននៃគណៈកម្មាធិការព្រំដែនជាតិ បានដាក់សំណុំឯកសារអំពីព្រំប្រទល់ខ្ពង់ រាបបាតសមុទ្រលើសពី ២០០ ម៉ាយល៍របស់ប្រទេសវៀតណាមនៅតំបន់កណ្ដាលនៃ សមុទ្រខាងកើត ឡើងគណៈកម្មាធិការអង្គការសហប្រជាជាតិទទួលបន្ទុកព្រំប្រទល់ ខ្ពង់រាបបាតសមុទ្រ (CLCS)។ នាថ្ងៃដដែល ក្រសួងការបរទេស
វៀតណាមបានចេញ សេចក្ដីថ្លែងការណ៍អំពីការដាក់សំណើរពោលខាងលើ៕

ប្រតិកម្មទៅវិញ