វៀតណាមបានបំពេញយ៉ាងល្អឥតខ្ចោះនូវតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

Chia sẻ
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធស្វីស នាថ្ងៃទី ២៨ ខែវិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចនៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ និងបានជួបពិភាក្សាការងារជាមួយអគ្គនាយកនៃការិយាល័យអង្គការសហប្រជាជាតិ លោកស្រី Tatiana Valoya។ 
វៀតណាមបានបំពេញយ៉ាងល្អឥតខ្ចោះនូវតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជួបជាមួយលោកស្រី Tatiana Valoya អគ្គនាយកនៃការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមគាំទ្រ UN ក្នុងការលើកកំពស់តួនាទីកណ្តាលរបស់ខ្លួនក្នុងអភិបាលកិច្ចសកល រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងធានាសិទ្ធិមនុស្ស ឆ្លើយតបប្រកប ដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមរួម ជាពិសេសបញ្ហាបប្រឈមក្រៅប្រពៃណីដូចជាការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត សន្តិសុខស្បៀង ជាដើម។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់បង្កើតទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយជាមួយអង្គការ សហប្រជាជាតិ រួមទាំងការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ជាពិសេសក្នុងបរិបទដែលឆ្នាំ ២០២២ គឺជាខួបលើកទី ៤៥ នៃការចូលជាសមាជិកអង្គការសហប្រជាជាតិរបស់វៀតណាម។

ចំណែកខ្លួនវិញ  អគ្គនាយកការិយាល័យអង្គការសហប្រជាជាតិ Tatiana Valoya បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដ៏ល្អប្រសើររបស់វៀតណាមក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ២០២០-២០២១ ដោយមានគំនិតផ្តួចផ្តើមជាច្រើន និងការរួមចំណែកជាក់ស្តែងចំពោះបញ្ហាសកល។ លោកស្រីអគ្គនាយកបានបញ្ជាក់ថា អង្គការសហប្រជាជាតិនឹងរួមដំណើរជាមួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ តាមរយៈយន្តការ COVAX ដើម្បីផ្តល់វ៉ាក់សាំងនិងថ្នាំព្យាបាល ព្រមទាំងជួយឧបត្ថម្ភដល់ការស្តារឡើងវិញបន្ទាប់ពីជំងឺរាតត្បាត៕

ប្រតិកម្មទៅវិញ