វៀតណាមបានប្តេជ្ញាចិត្តចំពោះគោលដៅ “គ្មាននរណាម្នាក់នឹងត្រូវបោះបង់ចោលនៅខាងក្រោយឡើយ”

Chia sẻ

(VOVWORLD) -  កិច្ចប្រជុំលើកទី ១២ របស់ភាគីចូលរួមអនុសញ្ញាស្តីពីសិទ្ធិរបស់ជនពិការក្រោមប្រធានបទ “ធានាការចូលរួមរបស់ជនពិការតាមរយៈការអនុវត្តពេញលេញនូវអនុសញ្ញាស្តីពីសិទ្ធិជនពិការ” ដែលប្រព្រឹត្តទៅពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមិថុនា នៅទីក្រុងញូវយ៉ក។ រដ្ឋមន្រ្តីច្រើនរូប រួមទាំងតំណាងជាន់ខ្ពស់នៃរដ្ឋជាសមាជិកនៃអនុសញ្ញានិងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានចូលរួមក្នុងកិច្ចប្រជុំនេះ។

ថ្លែងនៅកិច្ចប្រជុំ លោក Dinh Nho Hung អនុប្រធាននៃក្រុមបេសកកម្មវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងនូវការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិជនពិការប្រកបដោយប្រសិទ្ធភាព ទាំងនៅថ្នាក់ជាតិ ថ្នាក់តំបន់និងសកលផងដែរ  ដើម្បីឆ្ពោះទៅគោលដៅ “គ្មាននរណាម្នាក់ត្រូវបានបោះបង់ ចោលនៅខាងក្រោយឡើយ”។ ឆ្លៀតឱកាសនេះ លោក Dinh Nho Hung បានជម្រាបថា វៀតណាមទើបបានអនុវត្តប្រកបដោយជោគជ័យ ការស្ទង់មតិថ្នាក់ជាតិជាលើកដំបូង ដោយប្រើប្រាស់ស្តង់ដារអន្តរជាតិនៃពិការភាព។ ដូច្នោះហើយ លទ្ធផលនៃការស្ទង់មតិអំពីស្ថានភាពពិការភាពក៏ដូចជាលក្ខណៈសេដ្ឋកិច្ចសង្គមរបស់ជនពិការនឹងជាមូល ដ្ឋានដ៏សំខាន់សម្រាប់វៀតណាម ក្នុងការបង្កើតគោលនយោបាយនិងកម្មវិធីដើម្បីលុបបំបាត់របាំងនិងបង្កើនការចូលរួមក៏ដូចជាលើកកម្ពស់គុណភាពរស់នៅសម្រាប់ជនពិការ។ លោក Hung បានសង្កត់ធ្ងន់ថា វៀតណាមបានផ្តល់អាទិភាពខ្ពស់លើសកម្ម ភាពបង្កើនការយល់ដឹង ដោយផ្តោតទៅលើស្ថាប័នរដ្ឋាភិបាល ជនពិការនិងសមាជិកនៃគ្រួសារជនពិការ រួមទាំងសាធារណជនទូទៅ តាមរយៈវគ្គសិក្សា ការបណ្តុះបណ្តាល សិក្ខាសាលា កម្មវិធីទូរទស្សន៍ វិទ្យុនិងការឃោសនាផងដែរ៕

ប្រតិកម្មទៅវិញ