វៀតណាមបានបញ្ចប់ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង

Chia sẻ
(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានជួបប្រជុំជាច្រើនលើក ច្រើន សារជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធ ហើយអញ្ជើញទៅត្រួតពិនិត្យដោយផ្ទាល់កិច្ចការត្រៀមរៀបចំ សម្រាប់ព្រឹត្តិការណ៍នេះ។
វៀតណាមបានបញ្ចប់ការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង - ảnh 1 ទិដ្ឋភាពនៃសន្និសីទកាសែត

ក្នុងសន្និសីទសារព័ត៌មានអន្តរជាតិស្តីពីការត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង នាព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung បានអះអាងថា នេះជាព្រឹត្តិ ការណ៍អន្តរជាតិដ៏សំខាន់បំផុតរបស់បណ្តាប្រទេសនិងប្រជាជននៅក្នុងតំបន់ក៏ដូច ជាអន្តរជាតិ។ ការដែលវៀតណាម ជាពិសេសគឺទីក្រុងហាណូយត្រូវបានជ្រើសរើសជាកន្លែងសម្រាប់រៀបចំព្រឹត្តិការណ៍នេះគឺជាកិត្តិយសដ៏ធំធេងហើយវៀតណាមត្រៀមខ្លួនជាស្រេចដើម្បីធានាសន្តិសុខនិងរួមចំណែកជួយឲ្យកិច្ចប្រជុំទទួលបានជោគជ័យទាំងស្រុង។

“ថ្នាក់ដឹកនាំវៀតណាមនិងប្រជាជនវៀតណាម មានបំណងថា តាមរយៈការដែលជាកន្លែងសម្រាប់កិច្ចប្រជុំ ដើម្បីបង្ហាញពីគោលនយោបាយកិច្ចការបរទេសសន្តិភាពនិង ចង់ក្លាយជាសមាជិកសកម្មនៅក្នុងសហគមន៍អន្តរជាតិ។ តាមរយៈកិច្ចប្រជុំលើកនេះវៀតណាមក៏មានបំណងចូលរួមចំណែកដោយផ្ទាល់ក្នុងដំណើរការបន្ទនានិងដោះស្រាយជម្លោះអន្តរជាតិតាមសន្តិភាពក៏ដូចជា ចង់ពង្រឹងនូវតួនាទីរបស់វៀត ណាមនិងសហគមន៍អាស៊ានក្នុងជីវភាពអន្តរជាតិនាពេលបច្ចុប្បន្ននេះ”។ នេះបើ យោងតាមមតិរបស់លោក Le Hoai Trung។

អនុរដ្ឋមន្ត្រីលោក  Le Hoai Trung បានលើកឡើងថា ថ្នាក់ដឹកនាំកំពូលរបស់វៀត ណាមមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នេះ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានជួបប្រជុំជាច្រើនលើកច្រើន សារជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធ ហើយអញ្ជើញទៅត្រួតពិនិត្យដោយផ្ទាល់កិច្ច ការត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍នេះ។ មកដល់ពេលនេះ ក្រសួងនគរបាលបានអនុវត្តកិច្ចការសន្តិសុខដោយរួមសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងការពារជាតិ ដើម្បីរៀបចំផែនការរួម ជាពិសេសក្នុងការសម្របសម្រួលជាមួយសន្តិសុខអាមេរិកនិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ  ដើម្បីធានាសន្តិសុខនៅតាមផ្លូវធ្វើដំណើរ កន្លែងស្នាក់នៅរបស់គណៈប្រតិភូ។  រហូតមកដល់ពេលនេះ ក្រុមបេសកកម្មនៃប្រទេសទាំងពីរបានវាយតំលៃខ្ពស់ចំពោះការងារធានាសន្តិសុខរបស់ វៀតណាមផងដែរ។

នៅក្នុងសន្និសីទសារព័ត៌មាន លោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម បានឲ្យដឹងថា “មានអ្នកយកព័ត៌មានអន្តរជាតិជិត ៣០០០នាក់ មកពីប្រទេសនិងតំបន់ដែនដីចំនួន៤០។ ក្នុងនោះ វៀតណាមមានអ្នកយកព័ត៌មានជិត៥៥០នាក់។ មជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិនឹងធានាសកម្ម ភាពសម្រាប់អ្នកយកព័ត៌មានទាំងអស់ ដោយមាន wifi និងមានប្រព័ន្ធភ្ជាប់អ៊ីនធឺណេតថេរជិត ១.៥០០កន្លែង។ យើងខ្ញុំក៏ធានា នូវបណ្តាញទូរទស្សន៍ផ្កាយរណបផ្សាយផ្ទាល់ពីទីនេះទៅអន្តរជាតិ។

ក៏នៅសន្និសីទកាសែតនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានអះអាងថា: ហាណូយនឹងបង្កលក្ខណៈងាយស្រួលដើម្បីអ្នកសារព័ត៌មានអន្តរជាតិបំពេញការងារក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ