វៀតណាមបានទាក់ទាញ FDI ជាង ១,២​ពាន់លានដុល្លារក្នុងខែមករា

Chia sẻ
(VOVWORLD) - យោងតាមទិន្នន័យរបស់ក្រសួងផែនការនិងវិនិយោគ ក្នុងខែមករាឆ្នាំ២០២៣នេះ វៀតណាមមានគម្រោងវិនិយោគផ្ទាល់ពីបរទេស(FDI) ចំនួន១៥៣គម្រោងទទួលបានអាជ្ញាប័ណ្ណថ្មី ជាមួយនឹងដើមទុនចុះបញ្ជីសរុបចំនួន ១,២ ពាន់លានដុល្លារអាមេរិក កើនឡើង ៤៨.៥% អំពីចំនួនគម្រោង និងច្រើនជាង ៣ដងក្នុងដើមទុនចុះបញ្ជី បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
វៀតណាមបានទាក់ទាញ FDI ជាង ១,២​ពាន់លានដុល្លារក្នុងខែមករា - ảnh 1រូបភាព៖ TTXVN

វិនិយោគិនបរទេសបានវិនិយោគក្នុងវិស័យសេដ្ឋកិច្ចចំនួន១៧/២១។ ក្នុងនោះ ឧស្សាហកម្មកែច្នៃ និងផលិតកម្មបាននាំមុខគេជាមួយនឹងការវិនិយោគសរុបចំនួនជិត ៧១៩លានដុល្លារ។

ដោយស្រូបយកជាង ៦៤% នៃទុន FDI ដែលបានចុះបញ្ជីថ្មីរបស់ប្រទេសនេះ ខេត្ត Bac Giang បានទាក់ទាញជិត ៧៩៦ លានដុល្លារអាមេរិក កើនឡើងជិត ១២ ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីក្រុងហូជីមិញជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹងគម្រោងថ្មីចំនួន ៥០; បន្ទាប់មកគឺ Dong Nai, Bac Ninh, Ba Ria - Vung Tau ៕

 

ប្រតិកម្មទៅវិញ