វៀតណាមបន្តសហការជាមួយ MIA ដើម្បីដោះស្រាយផលវិបាកនៃសង្គ្រាម

Chia sẻ
(VOVWORLD) - លោក Nguyen Quoc Dung បានអះអាងថា ក្រសួងការបរទេសនឹងរួមដំណើរជាមួយខេត្ត ក្នុងការអនុវត្តគោលដៅជួយឧបត្ថម្ភមូលដ្ឋាន តភ្ជាប់និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច ទាក់ទាញការវិនិយោគនិងជំនួយវេជ្ជសាស្រ្ត មនុស្សធម៌ពីដៃគូបរទេស។
វៀតណាមបន្តសហការជាមួយ MIA ដើម្បីដោះស្រាយផលវិបាកនៃសង្គ្រាម - ảnh 1អនុរដ្ឋមន្ត្រីការបរទេសលោក Nguyen Quoc Dung (រូបថត៖ TTXVN)

ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ២៦ និង២៧ ខែវិច្ឆិកា អនុរដ្ឋមន្ត្រីការបរទេសលោក Nguyen Quoc Dung បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Nghe An ដើម្បីពិភាក្សាអំពីវិធានការជួយឧបត្ថម្ភការអភិវឌ្ឍសេដ្ឋកិច្ចការបរទេស។ លោក Nguyen Quoc Dung បានអះអាងថា ក្រសួងការបរទេសនឹងរួមដំណើរជាមួយខេត្ត ក្នុងការអនុវត្តគោលដៅជួយឧបត្ថម្ភមូលដ្ឋាន តភ្ជាប់និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច ទាក់ទាញការវិនិយោគនិងជំនួយវេជ្ជសាស្រ្ត មនុស្សធម៌ពីដៃគូបរទេស។

លោកអនុរដ្ឋមន្ត្រី Nguyen Quoc Dung និងតំណាងថ្នាក់ដឹកនាំខេត្ត Nghe An រួមជាមួយស្ថានទូតអាមេរិក និងការិយាល័យ MIA អាមេរិកប្រចាំនៅទីក្រុងហាណូយ បានទៅទស្សនាកន្លែងជីកគាស់កកាយរបស់ទីភ្នាក់ងារស្វែងរកជនបរទេសដែលបាត់ខ្លួនក្នុងសង្គ្រាមវៀតណាម (MIA) នៅឃុំ Thanh Tien ស្រុក Thanh Chuong ខេត្ត Nghe An។ លោកអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើគោលនយោបាយមនុស្សធម៌និងគោលការណ៍ “ទុកអតីតកាលនៅមួយអន្លើ សម្លឹងទៅអនាគត” របស់វៀតណាម  ហើយអះអាងថា កិច្ចសហប្រតិបត្តិការជាមួយ MIA បានបង្កលក្ខណៈងាយស្រួលសម្រាប់ភាគីទាំងពីរកសាងទំនុកចិត្ត និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត ដូចជា នយោបាយ-កិច្ចការបរទេស សេដ្ឋកិច្ច-ពាណិជ្ជកម្ម សុខាភិបាល មនុស្សធម៌ និងការដោះស្រាយផលវិបាកនៃសង្គ្រាមនៅវៀតណាម។

លោក Noah Zaring ឯកអគ្គរដ្ឋទូតរងស្តីទី ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងហាណូយ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនវៀតណាមដែលបានគាំទ្រសកម្មភាពមនុស្សធម៌របស់ MIA; ជាពិសេស បន្តដាក់ពង្រាយប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពក្នុងបរិបទនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ១៩ នៅក្នុងប្រទេសទាំងពីរ; ហើយលោកបានអះអាងថា រដ្ឋាភិបាលអាមេរិកនឹងបង្កើនការគាំទ្របន្ថែមទៀតដល់វៀតណាមក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ជាពិសេសគឺវិស័យវេជ្ជសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩៕

ប្រតិកម្មទៅវិញ