នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេស លោកស្រី Elizabeth Truss (រូបថត៖ TTXVN) |
ថ្លែងនៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមតែងតែចាត់ទុកចក្រភពអង់គ្លេសជាដៃគូសំខាន់ ហើយជានិច្ចកាលគាំទ្រចក្រភពអង់គ្លេសចូលរួមកិច្ចព្រមព្រៀង CPTPP ក៏ដូចជាគាំទ្រគោលនយោបាយពាណិជ្ជកម្មសេរី។ យ៉ាងណាមិញ រដ្ឋាភិបាលវៀតណាមប្តេជ្ញា បង្ករាល់លក្ខណៈអំណោយផលសម្រាប់សហគ្រាសអង់គ្លេសមកវិនិ យោគ ដោយជោគជ័យនៅវៀតណាម។
នារសៀលថ្ងៃទី ១១ ធ្នូនៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានទទួលជួបប្រធានស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) លោក Kitaoka Shinichi។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថាទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពវៀតណាម - ជប៉ុនគឺស្ថិតក្នុងដំណាក់កាលល្អរឹងមាំនិងមានការអភិវឌ្ឍន៍ច្រើនលើគ្រប់វិស័យ។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា វៀត ណាមតែងតែបង្កលក្ខណៈងាយស្រួល និងដោះស្រាយរាល់ការលំបាកសម្រាប់ JICA បន្តពង្រឹងកិច្ចសហប្រតិបត្តិការនិងជួយដល់វៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា វៀតណាមតែងតែបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនជប៉ុនធ្វើអាជីវកម្មដោយជោគជ័យនៅវៀតណាម៕