វៀតណាមបន្តពិភាក្សាជាមួយអង្គការអន្តរជាតិ និងដៃគូនានា សំដៅ​ធានា​ប្រភព​ផ្គត់ផ្គង់​វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ជូនកុមារ

Chia sẻ
(VOVWORLD) - នាបច្ចុប្បន្ន រដ្ឋាភិបាលអូស្ត្រាលីបានប្តេជ្ញាជួយឧបត្ថម្ភ វ៉ាក់សាំងចំនួន ១២,៨ លានដូសជូនវៀតណាម ហូឡង់ជួយឧបត្ថម្ភវ៉ាក់សាំង Moderna ចំនួន ២ លានដូស និង បារាំងជួយឧបត្ថម្ភវ៉ាក់សាំង Pfizer ចំនួន ២ លានដូសផងដែរ។
វៀតណាមបន្តពិភាក្សាជាមួយអង្គការអន្តរជាតិ និងដៃគូនានា សំដៅ​ធានា​ប្រភព​ផ្គត់ផ្គង់​វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ជូនកុមារ - ảnh 1រូបថត៖ VOV

នាថ្ងៃទី ២១ មេសា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស នៅទីក្រុងហាណូយ ឆ្លើយសំណួរអំពីវឌ្ឍនភាពនៃការទទួលវ៉ាក់សាំងបង្ការជំងឺរាតត្បាតកីវីដ-១៩ សម្រាប់កុមារ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានឲ្យដឹងថា ដើម្បីគ្របដណ្តប់វ៉ាក់សាំងបង្ការជំងឺរាតត្បាតកូវីដ ១៩ ជូនប្រជាជនគ្រប់រូប នារយៈពេលកន្លងទៅ ក្រសួងការបរទេសបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល ដើម្បីធ្វើការចលនា និងពិភាក្សាជាមួយមូលនិធិ COVAX ប្រទេសដៃគូ និងសម្ព័ន្ធក្រុមហ៊ុនផលិតវ៉ាកសាំងពន្លឿនការផ្គត់ផ្គង់ និងជួយឧបត្ថម្ភវ៉ាក់សាំងជូនកុមារ។

នាបច្ចុប្បន្ន រដ្ឋាភិបាលអូស្ត្រាលីបានប្តេជ្ញាជួយឧបត្ថម្ភ វ៉ាក់សាំងចំនួន ១២,៨ លានដូសជូនវៀតណាម ហូឡង់ជួយឧបត្ថម្ភវ៉ាក់សាំង Moderna ចំនួន ២ លានដូស និង បារាំងជួយឧបត្ថម្ភវ៉ាក់សាំង Pfizer ចំនួន ២ លានដូសផងដែរ។

បច្ចុប្បន្ននេះ ក្រសួងការបរទេសកំពុងបន្តសម្របសម្រួលយ៉ាងសកម្មជាមួយក្រសួងសុខាភិបាល ដើម្បីពិភាក្សាជាមួយអង្គការអន្តរជាតិ និងដៃគូនានា សំដៅធានាប្រភពផ្គត់ផ្គង់វ៉ាក់សាំងជូនកុមារឱ្យបានគ្រប់គ្រាន់ រួមចំណែកដល់ការសម្រេចផែនការចាក់វ៉ាក់សាំងជូនកុមារក្នុងត្រីមាសទី ២ ឆ្នាំ ២០២២ តាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី៕

ប្រតិកម្មទៅវិញ