វៀតណាមបន្តបញ្ជូនពលរដ្ឋវៀតណាមពីអឺរ៉ុប អាមេរិកខាងត្បូង និងអាហ្វ្រិកមកប្រទេសឲ្យត្រឡប់មកស្រុកកំណើតវិញ

Chia sẻ
(VOVWORLD) - ក្នុងរយៈពេលពីរ(ចាប់ពីថ្ងៃទី ២០ដល់ ថ្ងៃទី២១ ខែសីហាឆ្នាំ ២០២០) ស្ថាប័នបេសកកម្មវៀតណាមប្រចាំនៅអឺរ៉ុប អាមេរិកខាងត្បូង និងអាហ្វ្រិក រួមទាំងអាជ្ញាធរមានសមត្ថកិច្ចក្នុងប្រទេស អាកាសចរណ៍ជាតិវៀត ណាម និងស្ថាប័នពាក់ព័ន្ធ នានានៅឯប្រទេសសាមី បានរៀបចំជើងហោះហើរដើម្បីបញ្ជូនពលរដ្ឋវៀតណាម ជិត ២៨០ នាក់ ពីប្រទេសជាង ៣០ ក្នុងតំបន់ដែលពោលខាងលើនេះឲ្យត្រឡប់មកស្រុកកំណើតវិញ។
វៀតណាមបន្តបញ្ជូនពលរដ្ឋវៀតណាមពីអឺរ៉ុប អាមេរិកខាងត្បូង និងអាហ្វ្រិកមកប្រទេសឲ្យត្រឡប់មកស្រុកកំណើតវិញ - ảnh 1 វៀតណាមបន្តបញ្ជូនពលរដ្ឋវៀតណាមពីទ្វីបច្រើនត្រឡប់មកស្រុកកំណើតវិញ

ស្ថាប័នបេសកកម្មវៀតណាម បានសម្របសម្រួលនិងណែនាំយ៉ាងសកម្មដល់ពលរដ្ឋ ធ្វើការបំពេញបែបបទចាំបាច់ ព្រមទាំងស្នើដល់អាជ្ញាធរ មានសមត្ថកិច្ចនៅតាមប្រទេសពាក់ព័ន្ធនានា បង្កលក្ខខណ្ឌអំណោយផលសម្រាប់ពលរដ្ឋ  វៀតណាម អាចធ្វើដំណើរទៅកាន់ទីកន្លែងប្រមូលផ្តុំគ្នានៅឯព្រលានយន្ត ហោះនៅទីក្រុង ប៉ារីសប្រទេសបារាំងផងដែរ។

ស្ថានទូតវៀតណាមប្រចាំនៅប្រទេស បារាំង បានចាត់បញ្ជូនបុគ្គលិកទៅកាន់អាកាសយានដ្ឋាននេះ ដើម្បីជួយ សម្រួលដោយផ្ទាល់ ដល់ពលរដ្ឋក្នុងការបំពេញបែបបទនានា មុនពេលឡើងយន្តហោះ  ត្រឡប់មកស្រុកកំណើតវិញ។ អ្នកដំណើរទាំងអស់ក៏ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនិងពិនិត្យសុខភាពតាមការកំណត់នៅពេលដែលយន្តហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat  ទីក្រុងហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ