|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានលើកច្បាស់ថាការពិតជាក់ស្ដែង រយៈពេល២៥ឆ្នាំកន្លងមកសឲ្យការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសជាការផ្ដួចផ្ដើមគំនិត មួយដ៏ត្រឹមត្រូវដែលបានរួមចំណែកអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមសំខាន់ ជាច្រើននៃប្រទេសជាតិ។ |
VOV-សន្និសីទបូកសរុបរយៈពេល២៥ឆ្នាំស្ដីពីការទាក់ទាញទុនវិនិយោគ
ផ្ទាល់ពីបរទេស (FDI) នៅវៀតណាមបានប្រព្រឹត្តទៅនាថ្ងៃទី២៧មិនានៅទីក្រុង
ហាណូយ។ ថ្លែងមតិបញ្ចានៅសន្និសីទនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Tan Dung បានលើកច្បាស់ថាការពិតជាក់ស្ដែងរយៈពេល២៥ឆ្នាំកន្លងមកសឲ្យ
ការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសជាការផ្ដួចផ្ដើមគំនិតមួយដ៏ត្រឹមត្រូវ
ដែលបានរួមចំណែកអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមសំខាន់ជាច្រើន
នៃប្រទេសជាតិ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានឲ្យដឹងថែមទៀតថាបក្ស
រដ្ឋរដ្ឋាភិបាល វៀតណាម នឹងបន្តខំប្រឹងប្រែងកែលំអរយ៉ាងខ្លាំងក្លាបរិយាកាស
វិនិយោគបង្កលក្ខណៈងាយស្រួលជាងដើម្បីទាក់ទាញនិងប្រើប្រាស់ចរន្តទុន វិនិយោគពីបរទេសប្រកបដោយប្រសិទ្ធភាពព្រមទាំងបន្តសុក្រិដ្ឋយន្តការទីផ្សារ
កែលំអរបែបបទរដ្ឋបាលជាដើម។ ដើម្បីអនុវត្តល្អរាល់គោលដៅនេះនាយករដ្ឋមន្ត្រី
បានសំណូមពរថា៖
“យើងត្រូវបន្តជំរុញកែទំរង់រដ្ឋបាលដំបូងបង្អស់គឺបែបបទរដ្ឋបាល។ ទី២ គឺយើងត្រូវសុក្រិដ្ឋរាល់ឯកសារច្បាប់យន្តការគោលនយោបាយ អំពីការវិនិយោគតាមទិសងាយស្រួលជាងនិងមានចរិតលក្ខណៈប្រគួតប្រជែងខ្ពស់ ជាងបើប្រៀបនឹងបណ្ដាប្រទេសក្នុងដំបន់ទន្ទឹមនឹងនោះមានគោលនយោបាយ អនុគ្រោះខ្ពស់មានកំលាំងទាក់ទាញគ្រប់គ្រាន់ចំពោះគំរោងការហេដ្ឋានរចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមទ្រង់ទ្រាយធំ៕”