វៀតណាមបន្តជាសមាជិកសកម្ម ម្ចាស់​ការ ​មាន​ទំនួល​ខុសត្រូវ ភាព​បត់បែន និងភាព​ច្នៃប្រឌិតរបស់អាស៊ាន

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៧ ខែធ្នូ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet បានធ្វើជាប្រធានកិច្ចប្រជុំអន្តរផ្នែក បូកសរុបកិច្ចសហប្រតិបត្តិការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ការចូលរួមរបស់វៀតណាមក្នុងឆ្នាំ ២០២៣ និងទិសដៅសម្រាប់ឆ្នាំ ២០២៤។

អនុរដ្ឋមន្ត្រី លោក Do Hung Viet បានឲ្យដឹងថា វៀតណាមបានរួមចំណែកជាក់ស្តែងដល់ជោគជ័យរបស់អាស៊ាន។ ទស្សនៈ សំណើ និងគំនិតផ្តួចផ្តើមរបស់វៀតណាមឆ្លើយតបនឹងក្តីកង្វល់ និងផលប្រយោជន៍រួមរបស់ប្រទេសនិងតំបន់ រួមចំណែកពង្រឹងសាមគ្គីភាពនិងមជ្ឈភាពរបស់អាស៊ាន បង្កើនកិច្ចសហប្រតិបត្តិការនិងការតភ្ជាប់ក្នុងតំបន់ អះអាងនូវរូបភាពនៃប្រទេសវៀតណាមសន្តិភាព មិត្តភាព ប្រកបដោយការស្ថាបនានិងការទទួលខុសត្រូវ ជានិច្ចកាលខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីការងាររួមរបស់សហគមន៍។

វៀតណាមបន្តជាសមាជិកសកម្ម ម្ចាស់​ការ ​មាន​ទំនួល​ខុសត្រូវ ភាព​បត់បែន និងភាព​ច្នៃប្រឌិតរបស់អាស៊ាន - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Do Hung Viet បានធ្វើជាប្រធានកិច្ចប្រជុំនេះ។ រូបថត៖ Lam Khanh/TTXVN

អនុរដ្ឋមន្ត្រី Do Hung Viet បានសង្កត់ធ្ងន់ថា៖ ក្នុងលទ្ធផលរួមរបស់អាស៊ាន វៀតណាមបានអនុវត្តដោយជោគជ័យនូវកាតព្វកិច្ចសមាជិកភាពក្នុងការអនុវត្តផែនការមេ កសាងសហគមន៍ ធ្វើជាប្រធានគំនិតផ្តួចផ្តើមនិងសកម្មភាពជាច្រើន ហើយបានទទួលជោគជ័យក្នុងភារកិច្ចសំខាន់ៗជាច្រើន។

នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូបានលើកឡើងពីក្រុមដំណោះស្រាយ ទិសដៅ អាទិភាព និងការផ្តោតសំខាន់របស់វៀតណាមចូលរួមអាស៊ាននៅឆ្នាំខាងមុខ; ឯកភាពបន្តលើកកម្ពស់ស្មារតីម្ចាស់ការ សកម្ម  និងមានទំនួលខុសត្រូវក្នុងការចូលរួមកិច្ចសហប្រតិបត្តិការអាស៊ាន សម្របសម្រួលនិងគាំទ្រប្រទេសឡាវដែលជាប្រធានអាស៊ានឆ្នាំ ២០២៤ ដោយប្រធានបទ "អាស៊ាន៖ ពង្រឹងការតភ្ជាប់និងភាពខ្លួនទីពឹងខ្លួន" ទន្ទឹមនឹងនោះរួមវិភាគទានដល់ការអភិវឌ្ឍន៍នៃយុទ្ធសាស្ត្រអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ រួមចំណែកពង្រឹងសាមគ្គីភាព ឯកភាព និងមជ្ឈភាពរបស់អាស៊ាន បន្តធ្វើសមាហរណកម្ម និងជំរុញបញ្ហាអាទិភាព និងជាការយកចិត្តទុកដាក់របស់វៀតណាម៕

ប្រតិកម្មទៅវិញ