វៀតណាមបន្តជួយឧបត្ថម្ភដល់កម្មករនិងនិយោជិកដែលកំពុងប្រឈមនឹងការលំបាកដោយសារជំងឺកូវីដ ១៩

Chia sẻ
(VOVWORLD) - ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចបានធ្វើការយ៉ាងប្រញាប់ប្រញាល់ ដើម្បីបញ្ចប់សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីគោលនយោបាយជួយឧបត្ថម្ភដល់និយោជិកនិងនិយោជកដែលកំពុងជួបការលំបាកដោយសារតែជំងឺរាតត្បាតកូវីដ ១៩។ 

នេះគឺជាការសន្និដ្ឋានមួយរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh នៅក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាល ស្តីពីសេចក្តីព្រាងនូវសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល ស្តីពីគោលនយោបាយជួយឧបត្ថម្ភដល់និយោជិក និងនិយោជកដែលកំពុងប្រឈមនឹងការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩។

ទន្ទឹមនឹងនេះ នៅក្នុងកិច្ចប្រជុំជាមួយអង្គភាពអាជីវកម្មដើម្បីពិភាក្សាលើដំណោះស្រាយដើម្បីជំនះការលំបាកដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី ១០ ខែមិថុនា ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានឲ្យដឹងថា នាពេលខាងមុខនេះ ទីក្រុងហូជីមិញនឹងមានកញ្ចប់ជំនួយមួយ ដោយបង្កើតលក្ខខណ្ឌសម្រាប់អាជីវកម្មដំណើរការយ៉ាងឆាប់រហ័សផលិតកម្មនិងស្ថិរភាពសកម្មភាពអាជីវកម្ម។

ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានអះអាងថា នឹងអមដំណើរជាមួយអង្គភាពអាជីវកម្មជានិច្ច។ នាពេលខាងមុខនេះ ទីក្រុងនឹងមានកញ្ចប់ជំនួយសម្រាប់អង្គភាពអាជីវកម្មដែលកំពុងជួបការលំបាកដោយសារជំងឺកូវីដ ១៩  ដោយមានកម្មវិធីជាក់ស្តែង បង្កើតលក្ខខណ្ឌសម្រាប់អង្គភាពអាជីវកម្មអាចដំណើរការយ៉ាងឆាប់រហ័សផងដែរ៕

ប្រតិកម្មទៅវិញ