ផលិតផលរបស់ Viettel ដែលចូលរួម MSPO ២០២៣ សុទ្ធតែមានគុណភាពស្រប់តាមស្តង់ដារអន្តរជាតិ។ រូបថត៖ tapchicongthuong.vn |
MSPO លើកទី ៣១ គឺជាការតាំងពិពណ៌ការពារជាតិប្រចាំឆ្នាំដ៏ធំបំផុតមួយក្នុងចំណោមការតាំងពិពណ៌ការពារជាតិដ៏ធំបំផុតទាំងបីនៅអឺរ៉ុប ដែលជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងចំណោមការតាំងពិពណ៌យោធាដ៏ធំបំផុតទាំង ១០០ នៅលើពិភពលោក។ ព្រឹត្តិការណ៍នេះមានការចូលរួមពីក្រុមហ៊ុនជាង ៧០០ និងគណៈប្រតិភូជាង ៦០ មកពីប្រទេសនិងតំបន់ដែនដី ចំនួន ៣៦ ជុំវិញពិភពលោក។
ចូលរួមព្រឹត្តិការណ៍នេះ Viettel បានឧទ្ទេសនាមផលិតផលយោធាចំនួន ៦០ ដែលមានលក្ខណៈពិសេសស្មើនឹងផលិតផលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ក្នុងពិភពលោក ឈានដល់កម្រិតផលិតកម្មស្របតាមស្តង់ដារអន្តរជាតិ។ Viettel ចូលរួមកម្មវិធី MSPO ២០២៣ ដើម្បីពង្រីកកាលានុវត្តភាពអាជីវកម្ម លើកកម្ពស់ភាពជាដៃគូពហុជាតិ និងលើកកម្ពស់សមត្ថភាពឧស្សាហកម្មការពារជាតិរបស់វៀតណាមទៅកាន់ពិភពលោក៕