វៀតណាមបានឈ្នះរង្វាន់ខ្ពស់បំផុតជាលើកដំបូងក្នុងរង្វាន់កីឡាប៊ីយ៉ា ៣ ស្រទាប់ សំរាប់ពានរង្វាន់ពិភពលោក

Chia sẻ
(VOVWORLD) - នារយប់ថ្ងៃទី ២៧ ខែឧសភា កីឡាករស្នូកឃ័រ Tran Dinh Chien មានចំណត់ ថ្នាក់ទី ១៨ នៅពិភពលោក បានក្លាយជាម្ចាស់ជ័យលាភីជើងឯកកីឡាស្នូកឃ័រ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់ពិភពលោកប៊ីយ៉ា ៣ ស្រទាប់ នៅទីក្រុង ហូជីមិញ ឆ្នាំ២០១៨ ដោយឈ្នះចំពោះ កីឡាករស្នូកឃ័រ Ngo Dinh Nai  ក្នុងលទ្ធផល ៤០-៣៩ បន្ទាប់ពីមានការបុកប៊ីយ៉ាចំនួន ១៥ លើក។
វៀតណាមបានឈ្នះរង្វាន់ខ្ពស់បំផុតជាលើកដំបូងក្នុងរង្វាន់កីឡាប៊ីយ៉ា ៣ ស្រទាប់ សំរាប់ពានរង្វាន់ពិភពលោក - ảnh 1 វៀតណាមបានឈ្នះរង្វាន់ខ្ពស់បំផុតជាលើកដំបូងក្នុងរង្វាន់កីឡាប៊ីយ៉ា ៣ ស្រទាប់  សំរាប់ពានរង្វាន់ពិភពលោក

នេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រកីឡាករស្នូកឃ័រវៀតណាម បានឈ្នះរង្វាន់ ខ្ពស់បំផុតនៅក្នុងការប្រកួតប៊ីយ៉ា ៣ ស្រទាប់សំរាប់ពានរង្វាន់ពិភពលោក។ ជាមួយ នឹងការឈ្នះនេះ កីឡាករស្នូកឃ័រ Tran Quyet Chien បានទទួលរង្វាន់ ជាទឹកប្រាក់ចំនួន ១៦.០០០  អឺរ៉ូ រួមជាមួយ ៨០ ពិន្ទុបន្ថែមទៀត នៅក្នុង តារាងរៀបចំណាត់ថ្នាក់ប៊ីយ៉ាពិភពលោកផងដែរ។

គួរបញ្ជាក់ថាកីឡាករស្នូកឃ័រ Ngo Dinh Nai  មានចំណាត់ថ្នាក់ប៊ីយ៉ាពិភពលោក ទី៣០ បានឈ្នះជាថ្នាក់ទី២ នឹងទទួលរង្វាន់ជាទឹកប្រាក់ចំនួន ១០.០០០  អឺរ៉ូ  និង ៥៤ ពិន្ទុ រីឯ កីឡាករស្នូកឃ័រជនជាតិបែលហ្សិក Caudron Frederic មានចំណាត់ ថាក់លេខ ១ នៅលើពិភពលោក និង កីឡាករស្នូកឃ័រជើងឯកអាស៊ីឆ្នាំ២០១៧ ដែលមានចំណាត់ថ្នាក់ទី ១៥ នៅលើពិភព លោក Nguyen Quoc Nguyen ឈ្នះ បានរង្វាន់លេខ ៣ ដូចគ្នា ដោយទទួលរង្វាន់ជាទឹកប្រាក់ចំនួន ៦.០០០ អឺរ៉ូ និង ៣៨ ពិន្ទុ ផងដែរ។

ការប្រកួតរង្វាន់ប៊ីយ៉ា៣ស្រទាប់សំរាប់ពានរង្វាន់ពិភពលោកនៅទីក្រុងហូជីមិញឆ្នាំ២០១៨ បានទាក់ទាញការចូលរួមរបស់ស្នូកឃ័រជួរមុខពិភពលោកចំនួន ១៤៩ នាក់ មកពីប្រទេសនិងតំបន់ទឹកដី ទាំង១៧។ ឆ្នាំ ២០១៨ ជាឆ្នាំលើកទី ៤ ដែល ទីក្រុងហូជីមិញធ្វើជាម្ចាស់ផ្ទះរៀបចំឡើងការប្រកួតពានរង្វាន់នេះ៕

ប្រតិកម្មទៅវិញ