វៀតណាមបានចាប់ផ្តើមសកម្មភាពជាផ្លូវការក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២ ខែមករា នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំទីក្រុងញូវយ៉កនៃសហ រដ្ឋអាមេរិកនោះ វៀតណាមអនុវត្តន៍ជាផ្លូវការនូវសកម្ម ភាពក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអ.ស.ប ដែលជាសកម្មភាពចាប់ផ្តើមនៃអាណត្តិជាសមាជិកមិនអចិន្ត្រៃ យ៍នៃក្រុមប្រឹក្សាសន្តិសុខ អាណត្តិ ២០២០-២០២១។ 
វៀតណាមបានចាប់ផ្តើមសកម្មភាពជាផ្លូវការក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ - ảnh 1ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូនៃគណៈអចិន្ត្រៃយ៍វៀតណាម ប្រចាំនៅអ.ស.ប លោក Dang Dinh Quy បានធ្វើពិធីដាក់ទង់ជាតិវៀតណាម នៅមុខបន្ទប់ប្រជុំនៃក្រុមប្រឹក្សាសន្តិសុខ។ 

ពិធីដាក់ទង់ជាតិរបស់ប្រទេសទាំង ៥ ជាសមាជិកមិនអចិន្ត្រៃនៃក្រុមប្រឹក្សាសន្តិសុខសម្រាប់អាណត្តិ ២០២០-២០២១ រួមមានប្រទេស អេស្តូនី នីហ្សេរីយ៉ា សាំងវ៉ាំងសង់និងហ្គ្រេណាឌីន ទុយនីស៊ីនិងវៀតណាម ដែលត្រូវបានធ្វើឡើងយ៉ាងឱឡារិកនៅមុខបន្ទប់ប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខផងដែរ។

ថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈប្រតិភូនៃគណៈអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអ.ស.ប លោក Dang Dinh Quy បានសង្កត់ធ្ងន់ទៅលើការដែល វៀតណាមទទួលយកនូវតួនាទីជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សា សន្តិសុខ ហើយក៏ជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខ ក្នុងខែដំបូងផងដែរ។ នេះគឺជាកិត្តយសដ៏អស្ចារ្យ។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា វៀតណាមនឹងខិតខំប្រឹងប្រែងចូលរួមចំណែកក្នុងការងាររបស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីធានានូវការអនុ លោមតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងលើកកម្ពស់ពហុភាគីនិយម ព្រមទាំងសម្តែងពីបំណងប្រាថ្នារបស់ខ្លួន ចង់អោយប្រទេសនានា គាំទ្រដល់កិច្ចប្រឹងប្រែងរបស់វៀតណាម មិនត្រឹមតែនៅក្នុងខែកាន់ដំណែងជាប្រធានប៉ុណ្ណោះទេ ថែមទាំងនៅពេលខាងមុខទៀតផង។

នាថ្ងៃដដែល ក្រុមប្រឹក្សាសន្តិសុខបានអនុម័តលើកម្មវិធីការងារខែមករាឆ្នាំ ២០២០ ដោយវៀតណាមស្នើឡើង។ សំណើរទាំងនេះរបស់វៀតណាមមានគោលបំណងជំរុញតួនាទីពហុភាគី ធម្មនុញ្ញអង្គការសហប្រជាជាតិនិងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ដើម្បីពិភពលោកមួយ មានសន្តិភាព យុត្តិធម៌និងល្អប្រសើរជាងមុន។ ទន្ទឹមជាមួយគ្នានេះ វៀតណាមក៏មានបំណង ចង់បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងអង្គការសហប្រជាជាតិ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់បណ្តាប្រទេសអាស៊ាននិងសហគមន៍អន្តរ ជាតិ។

បន្ទាប់ពីកិច្ចប្រជុំដើម្បីជូនដំណឹងអំពីរបៀបវារៈ ខែមករាឆ្នាំ ២០២០ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ប្រទេសសមាជិកអង្គការសហប្រជាជាតិ មិន មែនក្រុមប្រឹក្សាសន្តិសុខមក   ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍ វៀតណាមប្រចាំនៅអ.ស.ប បានធ្វើជាប្រធានសន្និសីទសារព័ត៌មានអន្តរជាតិក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខ។ សន្និសីទសារព័ត៌មាននេះ បានទាក់ទាញអ្នក យកព័ត៌មានជាង ៦០ នាក់ និងតំណាងទីភ្នាក់ងារព័ត៌មាននិងអ្នកកាសែតមានទីលំនៅនៅឯអង្គការសហប្រជាជាតិចូលរួមផងដែរ៕

ប្រតិកម្មទៅវិញ