យោងតាមលោករដ្ឋមន្ត្រីគឺពិតណាស់ថា មានអង្គការមួយជ្រាបចូលពីបរទេស បច្ចុប្បន្នកំពុងអនុវត្តន៍សកម្មភាពផ្ទុយទៅនឹង ទំនៀមទម្លាប់ ក្រមសីលធម៌និងវប្បធន៌របស់ប្រជាជនវៀតណាម៖
“បក្សនិងរដ្ឋវៀតណាមជានិច្ចកាលបានសម្តែងនូវស្មារតីគោរពនិងធានាសេរី ភាពជំនឿសាសនានិងគ្មានជំនឿសាសនាសម្រាប់ជនរួមជាតិទាំងអស់។ វៀតណាម បង្កលក្ខណៈងាយស្រួលឲ្យអង្គការសាសនាធ្វើសកម្មភាព។ ប៉ុន្តែ វៀតណាមក៏ធ្វើយ៉ាងម៉ឺមាត់រាល់កាសរំលោភបំពានសាសនាដែរ។ ត្រូវឃោសនា ផ្សព្វផ្សាយឲ្យ ប្រជាជនទាំងអស់ ក្នុងនោះមានទាំងនិស្សិត សិស្សានុសិស្ស និងយុវជនយល់ច្បាស់ អំពីការឆ្លៀតយកសាសនាដើម្បីធ្វើសកម្មភាពមិនគប្បី”៕