វៀតណាមប្តេជ្ញាអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

Pham Huan - អ្នកយកព័ត៌មាន VOV នៅសហរដ្ឋអាមេរិក
Chia sẻ
(VOVWORLD) -  ក្នុងសារលិខិតនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចែករំលែកការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តការសន្យានៅសន្និសីទលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26)។ 
វៀតណាមប្តេជ្ញាអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ - ảnh 1នាថ្ងៃទី ១២ កក្កដា ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិអញ្ជើញជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres (រូបថត៖ VOV)

ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ នាថ្ងៃទី ១២ កក្កដា បានអញ្ជើញជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងបានប្រគល់លិខិតរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ឆ្លើយតបនឹងសំណើរបស់លោកអគ្គលេខាធិការ ស្តីពីការបង្កើតទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-អង្គការសហប្រជាជាតិ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងសារលិខិតនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចែករំលែកការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តការសន្យានៅសន្និសីទលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26)។ លោកនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់អង្គការសហប្រជាជាតិ ក៏ដូចជាលោកអគ្គលេខាធិការផ្ទាល់ក្នុងការគាំទ្រវៀតណាម រួមទាំងការបង្កើតភាពជាដៃគូជាមួយបណ្តាប្រទេស G7 លើការផ្លាស់ប្តូរថាមពល។

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ   Antonio Guterres បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម និងចែករំលែកបញ្ហាប្រឈមដែលវៀតណាម និងប្រទេសនានាកំពុងអភិវឌ្ឍន៍ជួបប្រទះក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកអគ្គលេខាធិការបានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិនិងរូបលោកផ្ទាល់នឹងបន្តគាំទ្រវៀតណាមក្នុងដំណើរការនេះ។

អញ្ជើញជួបពិភាក្សាជាមួយរដ្ឋលេខាធិការ Antonio Guterres ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់អង្គការសហប្រជាជាតិសម្រាប់វៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ រួមទាំងការប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័នសូន្យសុទ្ធត្រឹមឆ្នាំ ២០៥០។ លោកឯកអគ្គរដ្ឋទូតបានចែករំលែកថា ទោះបីជាជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ ប៉ុន្តែវៀតណាមនឹងខិតខំបំពេញការសន្យារបស់ខ្លួនតាមរយៈវិធានការយ៉ាងឆាប់រហ័សនិងគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍របស់ប្រជាជនវៀតណាម៕ 

ប្រតិកម្មទៅវិញ