វៀតណាមប្តេជ្ញាផ្តល់អាទិភាពដល់ការអនុវត្តសមភាពយេនឌ័រ

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ ខែមីនា នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកបានប្រព្រឹត្តទៅសម័យប្រជុំលើកទី ៦៥ នៃគណៈកម្មាធិការទទួបន្ទុកស្ថានភាពស្ត្រីនៃអង្គការសហប្រជាជាតិ (CSW)។ 
វៀតណាមប្តេជ្ញាផ្តល់អាទិភាពដល់ការអនុវត្តសមភាពយេនឌ័រ - ảnh 1រដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមក្នុងកិច្ចប្រជុំនេះ (រូបថត៖ Vietnam+)

កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធវីដេអូ ចេញផ្សាយពីទីស្នាក់ការកណ្តាលនៃអង្គការសហប្រជាជាតិនៅទីក្រុង ញូវយ៉ក ដោយមានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសសមាជិកចំនួន ១៩៣ តំណាងអង្គការអន្តរជាតិនិងអង្គការក្នុងតំបន់។ គណៈប្រតិភូវៀតណាម ដឹកនាំដោយរដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung ជាប្រធានគណៈប្រតិភូ។

កិច្ចប្រជុំនេះបានធ្វើឡើងចាប់ពីថ្ងៃទី ១៥ ខែមីនាដល់ថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០២១ តាមរយៈព្រឹត្តិការណ៍ជាច្រើនដោយផ្តោតលើប្រធានបទអាទិភាពស្តីពី “ការចូលរួមពេញលេញប្រកបដោយប្រសិទ្ធភាពនិងការបង្កើតគោលនយោបាយរបស់ស្ត្រីក្នុងជីវភាពសង្គមក៏ដូចជា លុបបំបាត់អំពើហិង្សា ដើម្បីទទួលបានសមភាព យេនឌ័រនិងផ្តល់សិទ្ធិដល់ស្ត្រីនិងកុមារី”។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តី Dao Ngoc Dung បានអះអាងថា វៀតណាមប្តេជ្ញាផ្តល់អាទិភាពដល់សមភាពយេនឌ័រដោយមានបំណងបន្តទទួលបានការគាំទ្រពីអង្គការសហប្រជាជាតិនិងបណ្តាប្រទេសជាសមាជិក ដើម្បីជំនះពុះពាររាល់ការលំបាកបច្ចុប្បន្ន រួមគ្នាបោះជំហានទៅមុខជាប្រចាំក្នុងទសវត្សសកម្ម ភាព ២០២១ ២០៣០នេះ៕

ប្រតិកម្មទៅវិញ