វៀតណាមប្តេជ្ញាប្រឆាំងជំទាស់ទង្វើរបស់ចិនក្នុងតំបន់ខ្ពង់រាបបាតសមុទ្រចំណុះវៀតណាម

Chia sẻ

(VOVworld) – នារសៀលថ្ងៃទី ៦ ឧសភា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង ការបរទេសវៀតណាម លោក Pham Binh Minh បានដំណើរការសន្ទនាតាមទូរសព្ទន៍ ជាមួយសមាជិករដ្ឋាភិបាលចិន លោក Yang Jiechi អំពីសកម្មភាពរបស់ស្ថានីយ៍ខួង

ប្រេង Haiyang Shiyou -981 និងនាវារបស់ចិននៅតំបន់អណ្តូងប្រេងលេខ 143 ចំណុះតំបន់ខ្ពង់រាប

បាតសមុទ្ររបស់វៀតណាមចាប់ពីថ្ងៃទី ១ ឧសភា ឆ្នាំ ២០១៤។

វៀតណាមប្តេជ្ញាប្រឆាំងជំទាស់ទង្វើរបស់ចិនក្នុងតំបន់ខ្ពង់រាបបាតសមុទ្រចំណុះវៀតណាម - ảnh 1
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង ការបរទេសវៀតណាម លោក Pham Binh Minh បានដំណើរការសន្ទនាតាមទូរសព្ទន៍ ជាមួយសមាជិករដ្ឋាភិបាលចិន លោក Yang Jiechi
(Image: Vietnam+)

(VOVworld) – នារសៀលថ្ងៃទី ៦ ឧសភា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង ការបរទេសវៀតណាម លោក Pham Binh Minh បានដំណើរការសន្ទនាតាមទូរសព្ទន៍ ជាមួយសមាជិករដ្ឋាភិបាលចិន លោក Yang Jiechi អំពីសកម្មភាពរបស់ស្ថានីយ៍ខួង
ប្រេង Haiyang Shiyou -981 និងនាវារបស់ចិននៅតំបន់អណ្តូងប្រេងលេខ 143 ចំណុះ
តំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមចាប់ពីថ្ងៃទី ១ ឧសភា ឆ្នាំ ២០១៤។ ក្នុង
ការសន្ទនាតាមទូរសព្ទ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានសង្កត់ធ្ងន់ថា៖ ការ
ដែល ចិនដាក់ឲ្យធ្វើសកម្មភាពស្ថានីយ៍ខួបប្រេង Haiyang Shiyou 981-981 និងនាវា
គ្រប់ប្រភេទ ក្នុងនោះមាននាវាយោធាដោយឯតោភាគីក្នុងតំបន់ខ្ពង់រាបបាតសមុទ្រ
របស់វៀតណាមបានរំលោភដ៏ធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ អធិបតេយ្យភាពរបស់
វៀតណាមចំពោះប្រជុំកោះ Hoang Sa សិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការ
ចំពោះតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ ប្រការនេះក៏បានជះឥទ្ធិពលដល់ទំនុកទុកចិត្តនយោបាយនិងកិច្ចសហប្រតិបត្តិ
ការរវាងប្រទេសទាំង ២។ វៀតណាមមិនអាចទទួលស្គាល់បាននិងប្តេជ្ញាប្រឆាំងជំទាស់ទង្វើនេះរបស់ចិន
ហើយស្នើរឲ្យចិនដកស្ថានីយ៍ខួងប្រេង Haiyang Shiyou 981និងបណ្ដានាវាយាម
ល្បាតចេញពីឲ្យអស់តំបន់នេះនិងដំណើរការចរចារដើម្បីដោះស្រាយការខ្វែងគំនិត
ជុំវិញបញ្ហានេះ។

ឧបនាយករដ្ឋមន្ត្រីវៀតណាមក៏បានអះអាងដែរថា៖ វៀតណាមនឹងអនុវត្តរាល់
វិធានការ ចាំបាច់និងសមស្របដើម្បីការពារបណ្ដាសិទ្ធិនិងផលប្រយោជន៍ត្រឹម
ត្រូវរបស់ខ្លួន។ ទន្ទឹមនឹងនោះ វៀតណាមជានិច្ចកាលមានសុឆ័ន្ទៈក្នុងការដោះ
ស្រាយរាល់ការខ្វែង គំនិតតាមរយៈការចរចារនិងសន្តិវិធី​ដែលដោយឈរលើ
កិច្ចព្រមព្រៀងស្តីអំពីគោលការណ៍សារវន្តដោះស្រាយបញ្ហាលើសមុទ្រឲ្យសម
ស្របជាមួយច្បាប់អន្តរជាតិជាពិសេសគឺអនុសញ្ញា អ.ស.ប. អំពីច្បាប់សមុទ្ធឆ្នាំ
១៩៨២ (UNCLOS ១៩៨២)។

មុននោះ នារសៀលថ្ងៃទី ៤ ឧសភា អនុរដ្ឋមន្ត្រីការបរទេសវៀតណាមនិងជាប្រធាន ក្រុមចរចាររដ្ឋាភិបាលអំពីតំបន់ដែនដីព្រំដែនរបស់វៀតណាម លោក Ho Xuan Son បានដំណើរការសន្ទនាតាមទូរសព្ទជាមួយសមភាគីចិន លោក Liu Zhenmin អំពី បញ្ហាពោលខាងលើ។ នាថ្ងៃដ៏ដែល តំណាងក្រសួងការបរទេសវៀតណាមបានផ្ញើរ
កំណត់ទូតដល់ក្រសួងការបរទេសចិនសំដៅប្រឆាំងជំទាស់សកម្មភាពរបស់ចិននៅ តំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ផងដែរ៕

 

ប្រតិកម្មទៅវិញ