លោករដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម លោក Nguyen Kim Son (រូបថត៖ Thu Hằng/ VOV5) |
នៅក្នុងសុន្ទរកថានៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រី លោក Nguyen Thanh Son បានចែករំលែកអំពី ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ លើការអប់រំរបស់វៀតណាមនិងការផ្លាស់ប្តូរដើម្បីសម្របខ្លួនដែលក្នុងនោះមានគោលនយោបាយ “ផ្អាកទៅសាលារៀនមិនមែនផ្អាកការរៀនសូត្រនោះទេ” ដែលត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពតាមរយៈទម្រង់នៃការបង្រៀនតាមអនឡាញ តាមទូរទស្សន៍ ក្នុងបរិបទឆ្លងរាលដាលជំងឺរាតត្បាត។ តាមនោះ លើកកម្ពស់ទំនាក់ទំនងរវាងសិស្សនិងគ្រូ ការប្រាស្រ័យទាក់ទងគ្នារវាងគ្រូនិងក្រុមគ្រួសារនិងសហគមន៍។
គណៈប្រតិភូវៀតណាមបានចូលរួមកិច្ចប្រជុំនៃក្រុមប្រឹក្សារដ្ឋមន្រ្តីអប់រំអាស៊ីអាគ្នេយ៍លើកទី ៥១ តាមប្រព័ន្ធវីដេអូ (រូបថត៖ Thu Hang / VOV5) |
ដោយវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនិងជោគជ័យរបស់អង្គការរដ្ឋមន្រ្តីក្រសួងអប់រំ នៃបណ្តាប្រ ទេសអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាល វៀតណាមលោក Nguyen Thanh Son បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការចូលរួមចំណែកប្រភពធនធាននិងអមជាមួយក្រសួងអប់រំនិងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បង្កើតការអប់រំបើកចំហ លើកកម្ពស់គំនិតផ្តួចផ្តើម ដើម្បីឆ្ពោះទៅរកការអប់រំប្រកបដោយគុណភាព ដោយធានាថាគ្មានសិស្សណាម្នាក់ត្រូវបានបំភ្លេចចោលឡើយ៕