ឧបនាយករដ្ឋមន្ត្រី វៀតណាមលោក Le Thanh Long ប្រធានក្រុមប្រឹក្សាជាតិទទួលបន្ទុកការអភិវឌ្ឍប្រកបដោយចីរភាពបានដឹកនាំកិច្ចប្រជុំលើកដំបូង របស់ក្រុមប្រឹក្សា។ (រូបថត៖ VGP) |
ថ្លែងមតិនៅទីនេះ លោកឧបនាយករដ្ឋមន្ត្រី Le Thanh Long បានសង្កត់ធ្ងន់ថា វៀតណាមបានអនុវត្តន៍ យ៉ាងម៉ឺងម៉ាត់នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយបានចេញផ្សាយឯក សារគ្រប់គ្រាន់ដើម្បីរៀបចំការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។ វៀតណាមមានចំណុចភ្លឺជាច្រើនក្នុងការអនុវត្តការអភិវឌ្ឍប្រកបដោយចីរភាព សម្រេច បាននូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងការលុបបំបាត់ភាពក្រីក្រ; បញ្ហាទឹកស្អាតនិង អនាម័យ; ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ; និងការកាត់បន្ថយវិសមភាព សង្គម ជាដើម។ ចំណាត់ថ្នាក់សកលនៃសន្ទស្សន៍អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ វៀតណាមដែលបានប្រកាសនៅឆ្នាំនេះ មានភាពប្រសើរឡើងបើធៀបនឹងឆ្នាំមុន។
លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យបណ្ដាក្រសួង ស្ថាប័ននានា បន្តធ្វើសេនាធិ ការជូនក្រុមប្រឹក្សាក្នុងការអនុវត្តគោលជំហរ យុទ្ធសាស្ត្រ យន្តការ គោលនយោបាយ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព។ លោកឧបនាយករដ្ឋមន្ត្រីបានឯកភាពថា នៅឆ្នាំ២០២៥ នឹងរៀបចំការត្រួតពិនិត្យពាក់កណ្តាលអាណត្តិអំពីការអនុវត្តផែនការសកម្ម ភាពជាតិ អនុវត្តន៍របៀបវារៈឆ្នាំ២០៣០ របស់វៀតណាមដើម្បីការអភិវឌ្ឍប្រកបដោយ ចីរភាព ព្រមទាំងធ្វើសេនាធិការជូននាយករដ្ឋមន្ត្រីអំពីការរៀបចំសន្និសីទទូទាំង ប្រទេសអំពីការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕