វៀតណាមប្ដេជ្ញាអនុវត្តគោលមាគ៌ា គោលនយោបាយសហប្រតិ បតិ្តការវិនិយោគបរទេស

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី៤ ខែតុលា សន្និសីទរំលឹកខួបរយៈពេល៣០ឆ្នាំនៃការទាក់ទាញ ទុនវិនិយោគពីបរទេស (FDI) បានប្រារព្ធឡើងនៅរដ្ឋធានីហាណូយ ប្រទេស វៀតណាម។ 
វៀតណាមប្ដេជ្ញាអនុវត្តគោលមាគ៌ា គោលនយោបាយសហប្រតិ បតិ្តការវិនិយោគបរទេស - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅសន្និសីទ (រូបថត៖ VGP)


ក្រោមប្រធានបទ “រយៈពេល៣០ឆ្នាំនៃការទាក់ទាញទុនវិនិយោគពី បរទេសចូលមកវៀតណាម៖ ទស្សនៈវិស័យនិងឱកាសថ្មីក្នុងយុគសម័យថ្មី” សន្និសីទនេះមានការអញ្ជើញចូលរួមរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងតំណាងប្រមាណជាង៣ពាន់៥រយនាក់ដែលជាថ្នាក់ ដឹកនាំក្រសួង ស្ថាប័ន មូលដ្ឋាន ស្ថាប័នការទូត សមាគមន៍សហគ្រាស និងអង្គ ការអន្តរជាតិនានាផងដែរ។

        ថ្លែងនៅសន្និសីទនេះ រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Nguyen Chi Dung បានអះអាងថា ក្រោយរយៈពេល៣០ឆ្នាំ ការវិនិយោគទុន ដោយផ្ទាល់ពីបរទេសបានក្លាយទៅជាតំបន់សេដ្ឋកិច្ចសំខាន់នៃប្រទេសវៀត ណាម។ ក្នុងរយៈពេលនោះ វៀតណាមបានទាក់ទាញគម្រោង FDI រាប់ហ្មឺន គម្រោងដោយទុនចុះបញ្ជីសរុបប្រមាណ៣៣៤ពាន់លានដុល្លាអាមេរិក ក្នុងនោះ បានបើកប្រាក់ចំណាយ ប្រមាណ១៨៤ពាន់លានដុល្លាអាមេរិកសម្រាប់ផ្នែកនិងវិស័យសឹងតែទាំងអស់នៃខឿនសេដ្ឋកិច្ច។

        “ទុន FDI បានចូលរួមចំណែកដ៏សំខាន់ទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងផ្ទេរ ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច ព្រមទាំងបង្កើតវិស័យឧស្សាហកម្មមុខព្រួញនានាដូចជា៖ ទូរគមនាគមន៍ ប្រេងឧស្ម័ន អេឡិចត្រូនិក សារធាតុគីមី ដែកថែប បច្ចេកវិទ្យាព័ត៌មាន ស្បែកជើង កែច្នៃកសិផលចំណីអាហារជាដើម។ FDI ក៏ជាកត្តាអភិវឌ្ឍដែល ជួយបង្កើតមណ្ឌលនគរថ្មី ជួយឲ្យវៀតណាមបើកទូលាយទីផ្សារអន្តរជាតិ រួម ចំណែកទៅក្នុងការធានាតុល្យភាពពាណិជ្ជកម្ម។ ការទាក់ទាញទុន FDI ក៏រួម ចំណែកទៅក្នុងដំណើរការសមាហរណកម្មអន្តរជាតិ លើកកំពស់ឋានៈនិងតួនាទី របស់វៀតណាមលើឆាកអន្តរជាតិទៀតផង”។

        ចំណែកឯនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយ តំលៃខ្ពស់ចំពោះតួនាទីនៃប្រភពទុន FDI ចំពោះការអភិវឌ្ឍនៃខឿនសេដ្ឋកិច្ចវៀត ណាម ហើយលើកច្បាស់ថា ត្រូវមានដំណោះស្រាយទូទៅដើម្បីទាក់ទាញប្រភព ទុន FDI នាពេលខាងមុខ។

        “វៀតណាមអនុវត្តន៍ដោយការប្ដូរផ្ដាច់គោលមាគ៌ាគោលនយោបាយសហប្រតិបតិ្តការវិនិយោគបរទេស។ FDI ជានិច្ចកាលជាចំណែកសំខាន់នៃខឿន សេដ្ឋកិច្ចវៀតណាម។ រដ្ឋាភិបាលសំណូមពរឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ រក្សារឹងមាំនូវបរិយាកាសនយោបាយសង្គម ស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច កែលំអហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាក្របខ័ណ្ឌគតិយុត្តឲ្យបានសមស្រប ទៅនឹងការសន្យាអន្តរជាតិនានារបស់វៀតណាម ពិសេសគឺកិច្ចព្រមព្រៀង FTA ជំនាន់ថ្មីៗ។ ទន្ទឹមនឹងនោះ ជួយឧបត្ថម្ភគាំទ្រសហគ្រាសក្នុងស្រុកតភ្ជាប់សហការ ជាមួយសហគ្រាសមានទុនវិនិយោគពីបរទេសផងដែរ”៕

ប្រតិកម្មទៅវិញ