វៀតណាមបញ្ជាក់ពីការគាំទ្រចំពោះការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាព

អ្នកយកព័ត៌មាន VOV ប្រចាំអាមេរិក
Chia sẻ

(VOVWORLD) - ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅខាងក្រៅនៃសប្តាហ៍ពិភាក្សារួមគ្នានៃកិច្ចប្រជុំលើកទី ១០ ស្តីពីការពិនិត្យឡើងវិញនៃសន្ធិសញ្ញាមិនរីកសាយភាយ នុយក្លេអ៊ែរ (NPT)។

វៀតណាមបញ្ជាក់ពីការគាំទ្រចំពោះការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាព - ảnh 1អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc ថ្លែងមតិក្នុងកិច្ចពិភាក្សា (រូបថត៖ VOV)

នាថ្ងៃទី ២ ខែសីហា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc បានចូលរួមកិច្ចពិភាក្សាមួយ ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក Jennifer Granholm ជាមួយប្រធានបទ “ប្រឆាំងការរីកសាយភាយនៃថាមពលនុយក្លេអ៊ែរ និងការផ្លាស់ប្តូរអាកាសធាតុ”។ ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅខាងក្រៅនៃសប្តាហ៍ពិភាក្សារួមគ្នានៃកិច្ចប្រជុំលើកទី ១០ ស្តីពីការពិនិត្យឡើងវិញនៃសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT)។

ថ្លែងមតិក្នុងនាមវៀតណាម អនុរដ្ឋមន្ត្រី លោក Ha Kim Ngoc បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់វៀតណាមនៅសន្និសីទលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP ២៦) ជាពិសេសគោលដៅឆ្ពោះទៅរកការបំភាយឧស្ម័នសុទ្ធត្រឹមសូន្យនៅឆ្នាំ ២០៥០។ លោកអនុរដ្ឋមន្ត្រីបានអះអាងថា វៀតណាមបានអនុវត្តន៍យ៉ាងម៉ឺងម៉ាត់និងពេញលេញនូវកាតព្វកិច្ចជាតិរបស់ខ្លួនចំពោះទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ហើយបានសន្យាបន្តគាំទ្រតួនាទីកណ្តាលរបស់ IAEA ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ បច្ចេកវិទ្យានុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាព។

វៀតណាមបញ្ជាក់ពីការគាំទ្រចំពោះការប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាព - ảnh 2អនុរដ្ឋមន្ត្រី Ha Kim Ngoc ជួបជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ស្តីពីគោលនយោបាយ Volker Turk (រូបថត៖ VOV)

នាថ្ងៃដដែល អនុរដ្ឋមន្ត្រី លោក Ha Kim Ngoc បានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកគោលនយោបាយ Volker Turk និងប្រធានគណៈប្រតិភូមកពីចក្រភពអង់គ្លេស កៀហ្ស៊ីស៊ីស្ថាន ន័រវែស រូម៉ានី ស្លូវេនី និងអូស្ត្រាលី ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគីក៏ដូចជាការពិភាក្សាស្ថានភាពអន្តរជាតិ និងតំបន់៕

 

ប្រតិកម្មទៅវិញ