វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត

Chia sẻ
(VOVWORLD) - ពាក់ព័ន្ធដល់ការធ្វើសមយុទ្ធរបស់ចិននៅតំបន់ប្រជុំកោះ Hoang Sa របស់វៀត ណាមចាប់តាំងពីថ្ងៃទី៦ដល់ថ្ងៃទី១០ ខែសីហានោះ អ្នកនាំពាក្យលោកស្រី Le Thi Thu Hang បានតម្រូវឲ្យចិនបញ្ឈប់អំពើរំលោភបំពាននេះភ្លាមមួយរំពិច។
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang។
នៅសន្និសីទសារព័ត៌មានជាប្រចាំដែលបានធ្វើឡើងនារសៀលថ្ងៃទី៥ ខែសីហា តាមប្រព័ន្ធវីដេអូ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានបញ្ជាក់សារជាថ្មីម្ដង ទៀតនូវទស្សនៈដ៏ឥតងាករេរបស់វៀត ណាមក្នុងបញ្ហាពាក់ព័ន្ធដល់សមុទ្រខាងកើត។
ពាក់ព័ន្ធដល់ការធ្វើសមយុទ្ធរបស់ចិននៅតំបន់ប្រជុំកោះ Hoang Sa របស់វៀត ណាមចាប់តាំងពីថ្ងៃទី៦ដល់ថ្ងៃទី១០ ខែសីហានោះ អ្នកនាំពាក្យលោកស្រី Le Thi Thu Hang បានតម្រូវឲ្យចិនបញ្ឈប់អំពើរំលោភបំពាននេះភ្លាមមួយរំពិច។
“ការដែលចិនធ្វើសមយុទ្ធនៅប្រជុំកោះ Hoang Sa របស់វៀតណាមបានរំលោភ បំពានលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះនេះ ហើយដើរផ្ទុយទៅនឹង DOC បណ្ដាលឲ្យស្ថានភាពស្មុគស្មាញ គ្មានប្រយោជន៍ដល់ដំណើរការចរចាអំពី COC រវាងអាស៊ាននិងចិន ក៏ដូចជាការរក្សាសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការនៅ តំបន់ផងដែរ។ វៀតណាមតម្រូវឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាមនៅប្រជុំ កោះ Hoang Sa បញ្ឈប់ហើយមិនមានអំពើរំលោភបំពានប្រហាក់ប្រហែលផ្សេងទៀត ដែលធ្វើឲ្យស្ថានភាពនៅសមុទ្រខាងកើតកាន់តែស្មុគស្មាញ”។
ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីពីការដែលឥណ្ឌាបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រខាងកើតដើម្បីចូលរួមធ្វើសមយុទ្ធពហុភាគីនិងទ្វេភាគី ក្នុងនោះមានព័ត៌មាន ដែលថា វៀតណាមក៏ចូលរួមដែរ អ្នកនាំពាក្យលោកស្រី Le Thi Thu Hang បាន អះអាងថា៖  “គោលជំហរដ៏ឥតងាករេរបស់វៀតណាមនោះគឺសកម្មភាពនៅសមុទ្ររបស់ បណ្ដាប្រទេសនៅក្នុងនិងក្រៅតំបន់ ចាំបាច់ត្រូវគោរពយ៉ាងត្រឹមត្រូវតាមបទបញ្ញត្តិនៃ UNCLOS ១៩៨២ រួមវិភាគទានដោយមានការទទួលខុសត្រូវដល់សន្តិភាព សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ការយកច្បាប់ជាគោល និងកិច្ចសហប្រតិបត្តិការនៅសមុទ្រ ដើម្បីផលប្រយោជន៍រួមដ៏សមស្របនឹងបំណងប្រាថ្នារបស់ប្រទេសនានាក្នុងតំបន់និងសហគមន៍អន្តរជាតិ”៕

ប្រតិកម្មទៅវិញ