វៀតណាមបញ្ជាក់កាន់តែខ្លាំងនូវតួនាទីរបស់ខ្លួននៅក្នុងកិច្ចការពិភពលោក

Chia sẻ

(VOVWORLD) - កាសែតវ៉ាស៊ីនតោនថាមស៍របស់អាមេរិក ទើបតែបានចុះផ្សាយអត្ថបទមួយដែលវាយតំលៃតួនាទីរបស់វៀតណាមក្នុងបញ្ហាពិភពលោក ជាពិសេសក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១ ដោយកាន់ដំណែងប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្តូរវែនចំនួនពីរលើកក្នុងអាណត្តិនេះ។

វៀតណាមបញ្ជាក់កាន់តែខ្លាំងនូវតួនាទីរបស់ខ្លួននៅក្នុងកិច្ចការពិភពលោក - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc ថ្លែងក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ (រូបថត៖ Thong Nhat/TTXVN)

អត្ថបទបានបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាមានការផ្ទុះឡើងនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ជាពិសេសការលេចចេញវីរុសបំប្លែងខ្លួនដែលតាក៏ដោយ ក៏រូបភាពរបស់វៀតណាមនៅលើឆាកអន្តរ ជាតិ ត្រូវបានលើកកម្ពស់កាន់តែខ្លាំងឡើងតាមរយៈការដើរតួនាទីនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមជាមួយសមត្ថភាពនិងទំនុកចិត្តក្នុងការសម្របសម្រួលការផ្លាស់ប្តូរនិងការសន្ទនាគ្នាលើបញ្ហាសំខាន់ៗក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព។

អត្ថបទនេះបង្ហាញពីជំហររបស់វៀតណាមចំពោះសន្តិសុខអន្តរជាតិដែលត្រូវបានទទួលស្គាល់ នៅ ពេលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០១៧ និងកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងនៅឆ្នាំ ២០១៩។ វៀតណាមបានបង្ហាញពីតួនាទីកសាងសន្តិភាពរបស់ខ្លួនរួមជាមួយសមត្ថភាពដែលកំពុងកើនឡើង និងទំនុកចិត្តលើតួនាទីសម្របសម្រួលដ៏សំខាន់នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើបញ្ហាសន្តិសុខតំបន់។ ជាមួយនឹងការអនុវត្តប្រកបដោយជោគជ័យនូវយន្តការទីផ្សារត្រឹមត្រូវ សេដ្ឋកិច្ចវៀតណាមក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍៕

ប្រតិកម្មទៅវិញ