ទិដ្ឋភាពនៃសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ (រូបថត៖ PV/VOV-Washington) |
កិច្ចប្រជុំនេះមានការចូលរួម និងថ្លែងមតិរបស់បណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិ អ្នកសង្កេតការណ៍ និងអង្គការអន្តរជាតិមួយចំនួនធំ។ នៅក្នុងកិច្ចប្រជុំនេះ ប្រទេសជាច្រើនបានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ហ្គាហ្សា ដោយថ្កោលទោសការវាយប្រហារដែលបណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងរបួសយ៉ាងច្រើនទាំងនៅអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ថ្លែងមតិក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពដែលកំពុងកើនឡើងនៅមជ្ឈិមបូព៌ា និងបានផ្ញើសាររំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះក្រុមគ្រួសារជនរងគ្រោះ នៃការវាយប្រ ហារនាពេលថ្មីៗនេះ។
ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ PV/VOV-Washington) |
វៀតណាមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារ លើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ ដោយសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់គ្រប់ភាគីទាំងអស់ដើម្បីគោរពតាមច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ និងរាល់សេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ វៀតណាមអំពាវនាវឱ្យមានបទឈប់បាញ់ ការដោះលែងចំណាប់ខ្មាំងជាបន្ទាន់ និងការអត់ធ្មត់ចំពោះសកម្មភាពអរិភាព និងអំពើហឹង្សា។ វៀត ណាមក៏អំពាវនាវឱ្យមានជំនួយមនុស្សធម៌ជាបន្ទាន់សម្រាប់ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប ជាពិសេសទឹក អាហារ និងថ្នាំពេទ្យ។ ភាគីពាក់ព័ន្ធត្រូវបង្កើតលក្ខណៈងាយស្រួលសម្រាប់ការងារសង្គ្រោះមនុស្សធម៌។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ក៏បានអំពាវនាវដល់អង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខ ខិតខំប្រឹងប្រែងឱ្យមានសារឯកភាព និងស្ថាបនា ដើម្បីជួយកាត់បន្ថយភាពតានតឹង បញ្ចប់ការប្រយុទ្ធគ្នា ការពារជនស៊ីវិល និងគាំទ្រភាគីនានាក្នុងការតភ្ជាប់ឡើងវិញនូវការសន្ទនា និងការចរចា៕