វៀតណាមបង្កើនទំនាក់ទំនងមិត្តភាពជាមួយប្រទេសទាំង៣នៅដំបន់អាមេរិកឡាទិននិងការីបេ

Theo VOVWORLD -
Chia sẻ
Vovworld-ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១៥ឧសភាឆ្នាំ២០១៤ អនុរដ្ឋមន្ត្រីការ​បរទេស​វៀតណាមលោក Ha Kim Ngoc បានទៅបំពេញទស្សនកិច្ច​នៅ​សាធារណរដ្ឋវេណេហ្ស៊ូអេលា Colombi និង Dominicana 
វៀតណាមបង្កើនទំនាក់ទំនងមិត្តភាពជាមួយប្រទេសទាំង៣នៅដំបន់អាមេរិកឡាទិននិងការីបេ - ảnh 1
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ha Kim Ngoc (VOV)

        Vovworld-ចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១៥ឧសភាឆ្នាំ២០១៤ អនុរដ្ឋមន្ត្រីការ​បរទេស
​វៀតណាមលោក Ha Kim Ngoc បានទៅបំពេញទស្សនកិច្ច​នៅ​សាធារណរដ្ឋ
វេណេហ្ស៊ូអេលា Colombi និង Dominicana សំដៅពង្រឹង​ទំនាក់​ទំនង​មិត្តភាពនិង
បង្កើនទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគជាមួយ​ប្រទេសទាំង៣នៅ
ដំបន់អាមេរិកឡាទិននិង Caribe។ នៅវេណេហ្ស៊ុអេឡា ជា​មួយ​តួនាទីជាបេសកជន
ពិសេសរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល អនុរដ្ឋមន្ត្រី Ha Kim Ngoc បានជួបសន្ទនា
ជាមួយថ្នាក់ដឹកនាំនានា។ ក្នុងបណ្ដាជំនួបសន្ទនា ថ្នាក់​ដឹកនាំជាន់ខ្ពស់វេណេហ្ស៊ូ
អេឡាបានអះអាងថា រដ្ឋាភិបាលវេណេហ្ស៊ូអេឡា​គោរពទំនាក់ទំនងដៃគូលើ
គ្រប់វិស័យជាមួយវៀតណាម​បន្តជំរុញនិងបង្ក​លក្ខណៈងាយស្រួលសំរាប់កម្មវិធី
សហប្រតិបត្តិការរវាងភាគីទាំងពីរទន្ទឹមនឹងនោះ​ឯកភាពលើវិធានការផ្សេងៗ
ដូចជាផ្លាស់ប្តូរគណៈប្រតិភូ រៀបចំ​រំលឹកខួប​លើកទី២៥នៃទិវាបង្កើតទំនាក់ទំនង
ការទូតជាដើម។ នៅ Colombi និង Dominicana អនុរដ្ឋមន្ត្រី Ha Kim Ngoc បានជួប
សន្ទនា​ជាមួយ​អគ្គលេខា​គណ​បក្ស​ចលនាឆ្វេងនិយមឯកភាព (MIU) និងរដ្ឋមន្ត្រី
ក្រសួងគោលនយោបាយ​សមាហរណកម្មដំបន់ Dominicana។ ក្នុងបណ្ដាជំនួប
សន្ទនា ភាគីទាំងពីរ​បាន​សង្កត់ធ្ងន់ថា ត្រូវបង្កើនជាក់ស្ដែងនិងប្រសិទ្ធភាពទំនាក់
ទំនងសេដ្ឋកិច្ច​ពាណិជ្ជកម្មនិងវិនិយោគជាដើម។

        ទាក់ទិនដល់បំរែបំរួលនាពេលកន្លងមកនៅសមុទ្រខាងកើត​ថ្នាក់ដឹកនាំនិង​ស្ថាប័នទាក់ទិននៃប្រទេសទាំង៣សុទ្ធតែសម្ដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ
ចំពោះអំពើរបណ្ដាលភាពតានតឹងលើសមុទ្រខាងកើត សង្កត់ធ្ងន់នូវការ​ចាំបាច់​ដោះស្រាយជំលោះអន្តរជាតិដោយសន្តិវិធី មិនប្រើប្រាស់អំពើរហឹង្សានិងគំរាម​កំហែងប្រើប្រាស់អំពើរហឹង្សាលើមូលដ្ឋានគោរពច្បាប់អន្តរជាតិក្នុងនោះមាន​អនុសញ្ញាស្ដីពីច្បាប់សមុទ្រ១៩៨២៕

ប្រតិកម្មទៅវិញ