អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang។ (រូបថត៖ VNA) |
ដោយឈរលើស្មារតីមនុស្សធម៌ ករណីទាំងនេះសុទ្ធតែត្រូវបានធ្វើតេស្ត កូវីដ ១៩ ជូនទៅធ្វើចត្តាឡីស័ក ឬព្យាបាល ប្រសិនបើឆ្លងជម្ងឺ ហើយត្រូវបានដោះស្រាយតាមច្បាប់វៀតណាម ក្រោយពីបញ្ចប់រយៈ ពេលធ្វើចត្តាឡីស័ក។
លោកស្រី Le Thi Thu Hang បានបន្ថែមទៀតថា សមត្ថកិច្ចវៀតណាមកំពុង សម្របសម្រួលយ៉ាងសកម្មជាមួយសមត្ថកិច្ចបរទេស ជាពិសេសគឺបណ្ដាប្រទេស មានព្រំប្រទល់ជាប់គ្នា ដែលក្នុងនោះមានប្រទេសចិន ដើម្បីចាត់វិធានការគ្រប់គ្រងឲ្យ បានល្អប្រពៃជាងទៀត ហើយទប់ស្កាត់ករណីធ្វើដំណើរឆ្លងដែនដោយខុសច្បាប់ផង ដែរ៕