វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម

Chia sẻ
(VOVWORLD) - សន្និសីទមេបញ្ជាការប៉ូលីសអាស៊ានលើកទី ៣៩ (អាស៊ានណាប៉ូល ៣៩) បានបិទនាថ្ងៃទី ១៩ ខែកញ្ញានៅទីក្រុងហាណូយ។
វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម - ảnh 1 ទិដ្ឋភាពនៃពិធីបិទសន្និសីទមេបញ្ជាការប៉ូលីសអាស៊ានលើកទី ៣៩ (អាស៊ានណាប៉ូល ៣៩) 

តាមរយៈកិច្ចប្រជុំចំនួន ៨ នោះ  អង្គប្រជុំបានឯកភាពលើការតែងតាំងប្រធានកម្មវិធីផែនការនិងនាយកសេវាកម្មប៉ូលីស, ក៏ដូចជាលេខាធិការដ្ឋានអាស៊ានណាប៉ុល សម្រាប់អាណត្តិ ២០២០-២០២១ រួមទាំងបានឯកភាព តួនាទីជាអ្នកសង្កេតការណ៍អាស៊ានណាប៉ុល តាមសំណើរបស់ប៉ូលីសជាតិបារាំង (FNP), ព្រមទាំងប៉ូលីស ខេមរភូមិន្ទកាណាដានិងស្នើអោយលើកកម្ពស់ទៅជាដៃគូសន្ទនាពីស្ថាប័នបង្ការនិងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មជាតិអង់គ្លេស (NCA)។ ជាពិសេសបញ្ជាការប៉ូលីសនៃប្រ ទេសអាស៊ានទាំង ១០ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ដែលបញ្ជាក់ពីខ្លឹមសារកិច្ចសហប្រតិបត្តិការដែលអាស៊ានណាប៉ុលនឹងផ្តោតលើការអនុវត្ត នៅឆ្នាំ ២០២០។

ថ្លែងនៅក្នុងពិធីបិទ ឧត្តមសេនីយ៍ទោ លោក Tran Van Ve ប្រធានគណៈ ប្រតិ ភូវៀតណាម បានអោយដឹងថា៖ “ក្នុងនាមជាប្រធានសន្និសីទអាស៊ានណាប៉ូល ៣៩ កងកម្លាំងប៉ូលីសវៀតណាមនឹងខិតខំប្រឹងប្រែង ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ច សហប្រតិបត្តិការ ក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ានណាប៉ូល ក៏ដូចជាដៃគូសន្ទនា និងអ្នកសង្កេតការណ៍របស់អាស៊ានណាប៉ូល។ ដើម្បីទទួលបានជោគជ័យទាំងនេះ កម្លាំងប៉ូលីសវៀតណាមមានបំណង ទទួលបានការគាំទ្រនិងការជួយឧបត្ថម្ភពីកម្លាំងប៉ូលីសនៃបណ្តាប្រទេសជាសមាជិកនិងដៃគូក្នុងតំបន់ក៏ដូចជាលើពិភពលោក”។

សូមគូសបញ្ជាក់ថា ដោយត្រូវបានធ្វើឡើងនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែកញ្ញានោះ សន្និសីទមេបញ្ជាការប៉ូលីសអាស៊ីអាគ្នេយ៍លើកទី ៣៩ ត្រូវបានចូលរួមដោយតំណាងចំនួន ៣០០ នាក់ ដែលជាសមាជិកអាស៊ាន រួមទាំងតំណាងជាដៃគូចំនួន ១០ នាក់ ព្រមទាំងដៃគូសន្ទនានិងអ្នកសង្កេតការណ៍ចំនួន ៦ នាក់នៃសមាគមផងដែរ៕

ប្រតិកម្មទៅវិញ