|
វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយអេហ្សីប (ktdt.com.vn) |
VOV-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនិងបំពេញការងារនៅអេហ្សីប គណៈប្រតិភូអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមដឹកនាំដោយប្រធានអគ្គនាយកដ្ឋាន
Nguyen Van Tuan នាថ្ងៃទី២៧ឧសភាបានជួបធ្វើការជាមួយប្រធានស្ថាប័ន
ទេសចរណ៍អេហ្សីប Naser Hamdy នៅរដ្ឋធានីកែសំដៅជំរុញកិច្ចសហប្រតិបត្តិការ
ទេសចរណ៍រវាងប្រទេសទាំងពីរតាមស្មារតីឯកសារសហប្រតិបត្តិការទេសចរណ៍ដែលត្រូវបានភាគីទាំងពីរចុះហត្ថលេខានាឆ្នាំ២០០៦ ទន្ទឹមនឹងនោះផ្លាស់ប្តូរវិធានការជាក់ស្ដែងសំដៅដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្មទេសចរណ៍នៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានស្នើរផ្នែកទេសចរណ៍អេហ្សីបសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិ
អេហ្សីប (Egypt Air) អនុវត្តជើងហោះហើរត្រង់មកទីក្រុងហាណូយនិងទីក្រុងហូជីមិញយ៉ាងឆាប់រហ័សក្រោយពេលក្រុមហ៊ុននេះបើកការិយាល័យដំណាង
ប្រចាំនៅវៀតណាម៕