វៀតណាមបង្កើនកិច្ចសហប្រតិបតិ្តការជាមួយជប៉ុនលើវិស័យអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធ បង្ការនិងទប់ទល់គ្រោះធម្មជាតិ

Chia sẻ
(VOVWORLD) - នាថ្ងៃទី២៥ ខែធ្នូ នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បានទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងដីធ្លី ហេដ្ឋារចនា សម្ព័ន្ធ គមនាគមន៍និងទេសចរណ៍ជប៉ុន (MLIT) លោក Keiichi Ishii ដែលកំពុង មកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
វៀតណាមបង្កើនកិច្ចសហប្រតិបតិ្តការជាមួយជប៉ុនលើវិស័យអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធ បង្ការនិងទប់ទល់គ្រោះធម្មជាតិ - ảnh 1ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung (ខាងស្ដាំ) ទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍និងទេសចរណ៍ជប៉ុន (MLIT) លោក Keiichi Ishii (រូបថត៖ TTXVN)


នៅក្នុងជំនួបនេះ ឧបនាយករដ្ឋ មន្រ្តីលោក Trinh Dinh Dung បានស្នើអោយជប៉ុនបន្តលើកទឹកចិត្តសហគ្រាស បណ្ដាក់ទុននៅវៀតណាម លើវិស័យមួយចំនួនដែលវៀតណាមកំពុងមាន តម្រូវ ការនិងសក្ដានុភាពអភិវឌ្ឍដ៏ធំធេងដូចជា ឧស្សាហកម្មរថយន្ត ថាមពលនិង ទេសចរណ៍។ លោកឧបនាយករដ្ឋមន្រ្តីក៏ស្នើអោយជប៉ុនបន្តជួយឧបត្ថម្ភនិងសហ ប្រតិបតិ្តការជាមួយវៀតណាមដើម្បីបន្តស្រាវជ្រាវនិងដំណើរការគម្រោងកសាង ហេដ្ឋារចនាសម្ព័ន្ធធំៗដូចជាផ្លូវដែកនគរ ផ្លូវដែកល្បឿនខ្ពស់ និងផ្លូវហាយវៃ ជាដើម។

        ចំណែកឯខ្លួនវិញ រដ្ឋមន្រ្តីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ គមនា គមន៍និងទេសចរណ៍ជប៉ុនលោក Keiichi Ishii បានអោយដឹងថា ជប៉ុនយកចិត្ត ទុកដាក់យ៉ាងខ្លាំងហើយមានគោលបំណងចង់ចូលរួមអភិវឌ្ឍន៍គម្រោងការណ៍ មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅវៀតណាម។ លោកបានអះអាងថា ដោយបទពិសោធន៍និងប្រភពធនធានរបស់ខ្លួន ជប៉ុនមានគោលបំណងចង់សហ ប្រតិបតិ្តការបន្ថែមទៀតជាមួយវៀតណាមដើម្បីកសាងប្រព័ន្ធប្រកាសអាសន្នក៏ដូចជាទប់ទល់នឹងផលវិបាកដោយគ្រោះធម្មជាតិបង្កឡើងផងដែរ៕

ប្រតិកម្មទៅវិញ