វៀតណាមបង្កើន ៣៩ កាំ លើសន្ទស្សន៍គុណភាពជីវភាពរស់នៅ

Chia sẻ
(VOVWORLD) - ចំណាត់ថ្នាក់នៃសន្ទស្សន៍គុណភាពជីវភាពត្រូវបាន CEOWORLD រៀបចំណាត់ថ្នាក់ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យជាច្រើនដូចជាតម្លៃនៃការរស់នៅ ស្ថិរភាពសេដ្ឋកិច្ច-នយោបាយ; បរិស្ថានការងារ; សមភាពប្រាក់ចំណូល; ប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាលជាដើម។

យោងតាមតារាងរៀបចំណាត់ថ្នាក់គុណភាពជីវភាពរស់នៅពិភពលោកឆ្នាំ ២០២១ដោយទស្សនាវដ្តី CEOWORLD (សហរដ្ឋអាមេរិក)  ចេញផ្សាយនាពេលថ្មីៗនេះ គុណភាពជីវភាពរស់នៅរបស់វៀតណាមត្រូវបានកែលំអរគួរឲ្យកត់សម្គាល់បន្ទាប់ពីត្រឹមតែ ១ ឆ្នាំជាមួយនឹងការកើនឡើងចំនួន ៣៩ កាំ លើតារាងរៀបចំណាត់ថ្នាក់នេះនៅឆ្នាំ ២០២១។

ចំណាត់ថ្នាក់នៃសន្ទស្សន៍គុណភាពជីវភាពត្រូវបាន CEOWORLD រៀបចំណាត់ថ្នាក់ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យជាច្រើនដូចជាតម្លៃនៃការរស់នៅ ស្ថិរភាពសេដ្ឋកិច្ច-នយោបាយ; បរិស្ថានការងារ; សមភាពប្រាក់ចំណូល; ប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាលជាដើម។ យោងតាមរបាយការណ៍ សន្ទស្សន៍ “គុណភាពជីវភាពរស់នៅ” របស់វៀតណាមបានឈានដល់ ៧៨,៤៩ ពិន្ទុ ជាប់ចំណាត់ថ្នាក់លេខ ៦២/១៦៥ ប្រទេសក្នុងចំណាត់ថ្នាក់។ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២១ (ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ ១០១/១៧១ លើពិភពលោក) ចំណាត់ថ្នាក់គុណភាពជីវភាពរស់នៅរបស់វៀតណាមបានកើនឡើងចំនួន ៣៩កាំ បន្ទាប់ពីរយៈពេលត្រឹមតែ ១ ឆ្នាំ ប៉ុណ្ណោះ។

នៅក្នុងចំណាត់ថ្នាក់នេះផងដែរ ប្រទេសហ្វាំងឡង់គឺជាប្រទេសដែលមានគុណភាពជីវភាពរស់នៅល្អបំផុតនៅក្នុងពិភពលោក ជាមួយនឹងសន្ទស្សន៍គុណភាពជីវភាព សម្រេចបាន ៩៩,០៦ពិន្ទុ។ បន្ទាប់គឺដាណឺម៉ាក (៩៨,១៣ ពិន្ទុ) និងន័រវេស (៩៦,៧៥ ពិន្ទុ)៕

ប្រតិកម្មទៅវិញ