ការតាំងពិព័រណ៍ឆ្នាំនេះមានការចូលរួមពីក្រុមហ៊ុនផលិតកម្មយោធាឈានមុខគេលើពិភពលោកជិត ៥០០ មកពី ប្រទេសចំនួន ៥០ ដែលត្រូវបានវាយតម្លៃថាជាព្រឹត្តិការណ៍យោធាអន្តរជាតិដ៏សំខាន់ មួយនៃតំបន់អាស៊ីអាគ្នេយ៍និងស្ថិតក្នុងចំណោមកំពូលទាំង ១៥ នៅលើពិភពលោក។
លោកឧត្តមសេនីយឯក Phung Si Tan អញ្ជើញទស្សនាស្តង់របស់ Viettel នៅការតាំងពិព័រណ៍ការពារនិងសន្តិសុខអន្តរជាតិឆ្នាំ ២០២៣។ (រូបថត៖ VOV) |
សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មទូរគមនាគមន៍កងទ័ព Viettel ជាមួយនឹងតំណាង ជាសាជីវកម្មឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ Viettel (Viettel High Tech) បានចូលរួមក្នុង ការតាំងពិពណ៌ក្នុងនាមជាស្តង់ជាតិវៀតណាម។ ស្តង់បង្ហាញផលិតផលជាង ៦០ ជាទម្រង់គំរូ និងវីដេអូ។ ជាលើកដំបូងដែលចូលរួមក្នុងព្រឹត្តិការណ៍នេះក្នុងនាមជា តំណាងនៃឧស្សាហកម្មការពារជាតិវៀតណាម Viettel បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ វៀតណាមដើម្បីមានភាពខ្លួនទីពឹងខ្លួនចំពោះឧបករណ៍បរិក្ខារបម្រើភារកិច្ចការពារមាតុភូមិ។ លោកឧត្តមសេនីយឯក Phung Si Tan អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជន វៀតណាម ប្រធានគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដែលអញ្ជើញចូលរួម ការតាំងពិព័រណ៌ បានឲ្យដឹងថា៖ “ការដែលសម្ព័ន្ធក្រុមហ៊ុន Viettel តំណាងឲ្យកងទ័ពវៀតណាមចូលរួមការតាំង ពិព័រណ៌ការពារជាតិអន្តរជាតិនៅប្រទេសថៃ គឺសំដៅអនុវត្តន៍គោលនយោបាយកិច្ចការ បរទេសសមាហរណកម្មអន្តរជាតិ និងកិច្ចការបរទេសផ្នែកការពារជាតិយ៉ាងសកម្ម ទូលំទូលាយ និងស៊ីជម្រៅ ជាមិត្តរបស់បណ្ដាបប្រទេស ដើម្បីសន្តិភាពរបស់វៀតណាម។ វៀតណាមក៏កំពុងអនុវត្តន៍យុទ្ធសាស្ត្រការពារជាតិ និងយុទ្ធសាស្ត្រដើម្បីសន្តិ ភាពផងដែរ។ អំណាចការពារជាតិរបស់វៀត ណាម គឺដើម្បីការពារមាតុភូមិ ក្នុងគោល បំណងសន្តិភាព សមស្របនឹងប្រធានបទនៃការតាំងពិព័រណ៍នេះ គឺអំណាចនៃភាព ជាដៃគូ”៕