វៀតណាមបើកសម្ពោធច្រកទ្វារអេឡិចត្រូនិកផ្ដល់ព័ត៌មានស្ដីកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី

Chia sẻ
(VOVWORLD) - ក្រោយរយៈពេលជាង ១ ឆ្នាំ ត្រៀមរៀបចំដោយមានការជួយឧបត្ថម្ភរបស់ធនាគារពិភពលោក (WB) និងរដ្ឋាភិបាលអូស្រ្តាលី នាព្រឹកថ្ងៃទី ២៣ ធ្នូនៅទីក្រុងហាណូយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានរៀបចំពិធី បើក សម្ពោធច្រកទ្វារអេឡិចត្រូនិកផ្ដល់ព័ត៌មានស្ដី FTA របស់វៀតណាម (FTAP) ។ 
វៀតណាមបើកសម្ពោធច្រកទ្វារអេឡិចត្រូនិកផ្ដល់ព័ត៌មានស្ដីកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី - ảnh 1លោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានអះអាងថា៖ “ការដាក់ឲ្យដំណើរការ ច្រកទ្វារអេឡិចត្រូនិកផ្ដល់ព័ត៌មានស្ដីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាផ្លូវការបានបញ្ជូនសារដ៏សំខាន់របស់រដ្ឋាភិបាលវៀតណាមទៅក្នុងការនាំបណ្ដា FTA ជាពិសេសគឺ FTA ជំនាន់ថ្មីខិតមកជិតសហគ្រាស និងប្រជា ជន។ លើសពីនេះទៀត ការបញ្ចប់ជាស្ថាពរ FTAP ក៏បានបង្ហាញពីការសម្របសម្រួល ប្រកបដោយប្រសិទ្ធ ភាពរវាងរដ្ឋាភិបាលវៀតណាម និងធនាគារពិភពលោកនិងរដ្ឋាភិបាលអូស្ត្រាលីក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ចវៀតណាម”។

សូមបញ្ជាក់ដែរថា ច្រកទ្វារអេឡិចត្រូនិកផ្ដល់ព័ត៌មានស្ដីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់វៀតណាមនឹង អនុញ្ញាតឱ្យសហគ្រាសអាចស្វែងរករាល់ព័ត៌មានចាំបាច់ទាំងអស់ ជាពិសេសគឺការការសន្យាពាក់ព័ន្ធនឹងពន្ធ សេវាកម្ម និងការវិនិយោគ ក៏ដូចជាជួយសហគ្រាសឆក់យកឱកាស ដែលកិច្ចព្រមព្រៀងនានានាំមក ជាពិសេសគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជំនាន់ថ្មីផងដែរ៕

ប្រតិកម្មទៅវិញ