វៀតណាមបើកការដ្ឋានសាងសង់គម្រោងការណ៍ចិញ្ចឹមគោកែច្នៃទឹកដោះគោក្នុងដើមទុនជាង២៥០០ពាន់លានដុង

Chia sẻ
(VOVWORLD) - គម្រោងការណ៍នេះមានដើមទុនសរុបជាង២៥០០ពាន់លានដុង ជាមួយនឹងហ្វូងគោចំនួន១ម៉ឺនក្បាល់ និងរោងចក្រកែច្នៃទឹកដោះគោដោយមានទិន្នផលចំនួន៤៩ពាន់តោនក្នុងមួយឆ្នាំ។ 
វៀតណាមបើកការដ្ឋានសាងសង់គម្រោងការណ៍ចិញ្ចឹមគោកែច្នៃទឹកដោះគោក្នុងដើមទុនជាង២៥០០ពាន់លានដុង - ảnh 1ទិដ្ឋភាពនៃពិធីបើកការដ្ឋានសាងសង់។ (រូបថត៖ TTXVN) 

នាថ្ងៃទី១៧ តុលា គណៈកម្មាធិការប្រជាជនខេត្ត Cao Bang បានសហការជាមួយសម្ព័ន្ធក្រុមហ៊ុន TH រៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងការ៍ចិញ្ចឹមគោនិងកែច្នៃទឹកដោះគោដោយអនុវត្តបច្ចេកវិទ្យាខ្ពស់នៅទីរួមខេត្ត Hoa Thuan។ គម្រោងការណ៍នេះមានដើមទុនសរុបជាង២៥០០ពាន់លានដុង ជាមួយនឹងហ្វូងគោចំនួន១ម៉ឺនក្បាល់ និងរោងចក្រកែច្នៃទឹកដោះគោដោយមានទិន្នផលចំនួន៤៩ពាន់តោនក្នុងមួយឆ្នាំ។ គម្រោងការណ៍នេះត្រូវបានប្រតិបត្តិតាមបច្ចេកវិទ្យាទំនើបបំផុតដូចជា ប្រព័ន្ធគ្រប់គ្រងហ្វូងគោដ៏ជឿនលឿនបំផុតលើពិភពលោករបស់ Afimilk (អ៊ីស្រាអែល) ដំណើរការគ្រប់គ្រងជម្ងឺរាតត្បាត ពេទ្យសត្វរបស់នូវែលហ្សេឡង់ និងដំណើរការដោះស្រាយទឹកនិងកាកសំណល់របស់ជប៉ុន អ៊ីស្រាអែលនិងហូឡង់។

តាមការប៉ាន់ស្មានថា នៅពេលត្រូវបានដាក់ឲ្យដំណើរការមក គម្រោងការណ៍នេះនឹងរួមវិភាគទានទឹកប្រាក់ប្រមាណ៦០០ពាន់លានដុងទៅក្នុង GRDP របស់ខេត្ត ទឹកប្រាក់ជាង២០០ពាន់លានដុងទៅក្នុងថវិការដ្ឋ ហើយបង្កើតការងារធ្វើនិងលើកកំពស់ប្រាក់ចំណូលសម្រាប់ពលករដោយផ្ទាល់ចំនួន៥០០នាក់និងពលករដោយប្រយោលរាប់ពាន់នាក់ផ្សេងទៀត៕

ប្រតិកម្មទៅវិញ