ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបនាយករដ្ឋមន្ត្រីនូវែល សេឡង់ លោកស្រី Jacinda Arden ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម។ (រូបថត៖ VOV) |
នេះជាការបញ្ជាក់របស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា នៅវិមានរដ្ឋសភា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីនូវែល សេឡង់ លោកស្រី Jacinda Arden ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue មានគោលបំណងថា រដ្ឋា ភិបាលនូវែលសេឡង់ផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ ទាំងពីរ; បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ គ្រប់កាណាល់ ក្នុងនោះមាន កាណាល់រដ្ឋសភា; ពង្រីកថែមទៀតនូវតួនាទីជាស្ពានរបស់សមាគមមិត្តភាព និងក្រុម សមាជិករដ្ឋសភាមិត្តភាពនៃប្រទេសទាំងពីរ ព្រមទាំង ជំរុញការអនុវត្តឯកសារដែល បានចុះហត្ថលេខា ក្នុងនោះមានកម្មវិធីសកម្មភាពស្ដីពីការអអនុវត្តទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រវៀតណាម - នូវែលសេឡង់ ដំណាក់កាលឆ្នាំ ២០២១ - ២០២៤។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា វៀត ណាម-នូវែលសេឡង់នៅតែមានសក្ដានុពលជាច្រើន ដើម្បីបង្កើន កិច្ចសហប្រតិបត្តិ ការលើវិស័យពាណិជ្ជកម្ម កសិកម្ម ការកែច្នៃ ទេសចរណ៍ អប់រំ បណ្តុះបណ្តាលនិង វប្បធម៌; សន្តិសុខ - ការពារជាតិ សេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគ កសិកម្ម; សេដ្ឋកិច្ច ឌីជីថល ការបម្លែងថាមពល កំណើនបៃតង ជាដើម។ លោកប្រធានរដ្ឋសភាបានស្នើឱ្យ ប្រទេសទាំងពីរបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិនានា ក៏ដូចជា ក្នុងបញ្ហាសន្តិសុខ និងយុទ្ធសាស្ត្ររួមនៅក្នុងតំបន់ក្នុងនោះមានសមុទ្រខាងកើតផងដែរ។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Arden បានបញ្ជាក់ ថា ចំពោះភាពតានតឹងជាយុទ្ធសាស្ត្រក្នុងតំបន់ ការគោរពច្បាប់អន្តរជាតិជាគោល ក៏ ដូចជាស្ថាប័នអន្តរជាតិ គឺជាបញ្ហាសំខាន់មួយ ដែលចាំបាច់ត្រូវបន្តការចរចារ និង សន្ទនា ដើម្បីដោះស្រាយដោយសន្តិវិធី៕