វៀតណាម-នូវែលហ្សេឡង់៖ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគគឺជាសសរស្តម្ភដ៏សំខាន់

Chia sẻ

(VOVWORLD) - នាព្រឹកនេះ (ម៉ោងក្នុងតំបន់) នៅទីក្រុង Auckland ប្រទេសនូវែលសេឡង់ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបតំណាងថ្នាក់ដឹកនាំសាជីវកម្ម និងក្រុមហ៊ុននូវែលសេឡង់មួយចំនួន។

វៀតណាម-នូវែលហ្សេឡង់៖ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគគឺជាសសរស្តម្ភដ៏សំខាន់ - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងលោក Mike Cronin នាយកប្រតិបត្តិទទួលបន្ទុកបញ្ហាកិច្ចសហប្រតិបត្តិការ ក្រុមហ៊ុន Fonterra Group (រូបថត៖ VOV)

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានចាត់ទុកថា គោលដៅមួយក្នុងចំណោមគោលដៅនៃដំណើរទស្សនកិច្ចជាផ្លូវការនៅនូវែលសេឡង់លើកនេះ គឺដើម្បីជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ រួមទាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ដែលជាសសរស្តម្ភសំខាន់មួយ។ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរនឹងសម្របសម្រួលរៀបចំវេទិកាសំខាន់ៗចំនួនពីរស្តីពីកិច្ចសហប្រតិបត្តិការអប់រំ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ នេះជាឱកាសសម្រាប់ធុរកិច្ច និងអ្នកវិនិយោគនៃប្រទេសទាំងពីរជំរុញសកម្មភាពសហប្រតិបត្តិការនាពេលខាងមុខ។

ក្នុងជំនួបទទួលជួបជាមួយលោក Mike Cronin នាយកគ្រប់គ្រងទទួលបន្ទុកកិច្ច ចសហប្រតិបត្តិការនៃក្រុមហ៊ុន Fonterra Group - ក្រុមហ៊ុនដែលប្រតិបត្តិការនៅវៀតណាមតាំងពីឆ្នាំ ១៩៨០ ឯកទេសផ្គត់ផ្គង់ និងចែកចាយផលិតផលទឹកដោះគោ និងអាហារបម្រើដល់ខ្សែសង្វាក់ភោជនីយដ្ឋាន និងសណ្ឋាគារ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានលើកឡើងវិស័យជាប្រៀបខ្លាំងរបស់វៀតណាម ដូចជាការចិញ្ចឹមគោយកទឹកដោះហើយបានស្នើឱ្យ Fonterra ស្រាវជ្រាវ និងបណ្តាក់ទុននៅវៀតណាមក្នុងកសិដ្ឋានទឹកដោះគោ និងការកែច្នៃទឹកដោះគោ ដើម្បីផ្តល់វត្ថុធាតុដើមដែលធានាគុណភាពត្រឹមត្រូវនៅវៀតណាម។ លើសពីនេះ ក្រុមហ៊ុន Fonterra Group អាចសហការក្នុងការបណ្តុះបណ្តាលផ្នែកគ្រប់គ្រង ការផ្ទេរបច្ចេក វិទ្យា ក៏ដូចជាការវិនិយោគកូនពូជ ផលិតផល និងឧបករណ៍សម្រាប់កសិដ្ឋាន និងដៃគូរបស់វៀតណាម។ ជាពិសេសផលិតផលទឹកដោះគោដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសវៀតណាម និងបណ្តាប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ជួបសន្ទនាជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Fiso Investment លោក John Fiso និងជានាយកក្រុមហ៊ុន Viet River Holdings លោក Nguyen Truong Khoa - សហគ្រាសចំនួន ២ សហការជាមួយវៀតណាមលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ កិច្ចសហប្រតិបត្តិការការងារ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ការអប់រំគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពវិនិយោគរបស់វៀតណាម ស្នើឲ្យធុរកិច្ចពិភាក្សាជាពិសេសជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តកម្មវិធីសហប្រតិបត្តិការ។

ក្នុងជំនួបជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុន Re/Max (ក្រុមហ៊ុនអចលនៈទ្រព្យធំមួយរបស់អាមេរិកដែលដំណើរការតាមរយៈប្រព័ន្ធ Franchise នៅប្រទេសនូវែលសេឡង់) ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានលើកឡើងថា ក្រុមហ៊ុនត្រូវផ្តោតទៅលើការស្រាវជ្រាវទីផ្សារកិច្ចសហប្រតិបត្តិការការងារ ពង្រីកកាលានុវត្តភាពសហប្រតិបត្តិការពាណិជ្ជកម្ម ចូលរួមក្នុងវិស័យអចលនទ្រព្យដ៏រឹងមាំ បំពេញតម្រូវការដែលកំពុងកើនឡើងនៅវៀតណាម។ ប្រធានរដ្ឋសភាបានសម្តែងការគាំទ្រចំពោះផែនការនាំចូលផលិតផលមាន្រភពពីវៀតណាម ដើម្បីបើកមជ្ឈមណ្ឌលលក់ និងផ្សារទំនើបសម្រាប់គ្រឿងប្រើប្រាស់ក្នុងផ្ទះនៅប្រទេសនូវែលសេឡង់។

នាព្រឹកមិញផងដែរ តំណាងក្រុមហ៊ុន VietTechNZ បានអញ្ជើញចូលជួបសម្តែងការគួរសមប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងរាយការណ៍ជូនប្រធានរដ្ឋសភាអំពីសកម្មភាព និងការខិតខំប្រឹងប្រែងដើម្បីតភ្ជាប់អង្គភាព និងបុគ្គលិកដែលកំពុងធ្វើការក្នុងឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាននៅប្រទេសនូវែលសេឡង់៕

ប្រតិកម្មទៅវិញ