|
វៀតណាមនាំមុខប្រទេសក្នុងតំបន់អំពីបរិមាណភ្ញៀវទេសចរមកដល់កម្ពុជា |
(VOVworld)-យោងតាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅកម្ពុជាថា នារយៈ ឆមាសទី១ឆ្នាំ២០១៦នេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន២,៣៦លាននាក់ កើន ២,៦%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។វៀតណាមជាប្រទេសនាំមុខក្នុងចំណោម ប្រទេសចំនួន១០ ដែលមានបរិមាណភ្ញៀវទេសចរទៅកាន់កម្ពុជាដោយមានចំនួន៤៦២ពាន់ នាក់ បន្ទាប់មកគឺចិនដោយមានភ្ញៀវ៣៧៨ពាន់នាក់និងកូរ៉េខាងត្បូងគឺ១៩៣ពាន់នាក់។ដោយមានទីតាំងជិតស្និទ ការធ្វើដំណើរងាយស្រួល ជាពិសេសគឺការធ្វើដំណើរពីទីក្រុងហូជី មិញទៅកាន់រាជធានីភ្នំពេញនិងក្រុងសៀមរាប វៀតណាមបន្តជាប្រទេសមានបរិមាណភ្ញៀវ ទេសចរច្រើនបំផុតទៅកាន់កម្ពុជា៕