ការដឹកជញ្ជូនអង្ករនវេចខ្ចប់សម្រាប់នាំចេញ។
(រូបថត៖ VNA) |
យោងតាមការធ្វើស្ថិតិពីទីភ្នាក់ងារគ្រប់គ្រងអាជ្ញាប័ណ្ណនាំចូលអង្ករ នៃក្រសួងកសិកម្មហ្វីលីពីន គិតត្រឹមដំណាច់ខែតុលា ឆ្នាំ ២០២៤ ហ្វីលីពីនបាននាំចូលអង្ករចំនួន ៣,៦៨ លានតោន។
គួរឲ្យកត់សម្គាល់ថា វៀតណាមនៅតែរក្សាចំណាត់ថ្នាក់នាំមុខគេក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារហ្វីលីពីន។ តាមនោះ គិតត្រឹមដំណាច់ខែតុលាឆ្នាំ២០២៤ ហ្វីលីពីនបាននាំចូលអង្ករពីប្រទេស
វៀតណាមចំនួន ២,៩១ លានតោន ស្មើនឹងជាង ៧៩% នៃអង្ករនាំចូលសរុបរបស់ប្រទេសហ្វីលីពីន។ ចំណាត់ថ្នាក់លេខ២ និងលេខ៣ គឺប្រទេសថៃ និងប៉ាគីស្ថាន៕