អគ្គនាយកដ្ឋានគយ ទើបបានប្រកាសតួរលេខនៃការនាំចូលនិងនាំចេញក្នុងខែមីនា។ ទំហំពាណិជ្ជកម្មទូទាំងប្រទេសទទួលបានជាង ៤៦ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៧% បើប្រៀបធៀប នឹងខែកុម្ភៈ ដែលក្នុងនោះការនាំចេញទទួលបានជាង ២៤ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៦% ។
ជាទូទៅសម្រាប់ត្រីមាសទី ១ តម្លៃប្រាក់នាំចេញ នាំចូលសរុបទទួលបានជិត ១២៣ ពាន់លានដុល្លារអាមេរិក កើនឡើង ៥,៧ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អតិរេកពាណិជ្ជកម្មក្នុងត្រីមាសទី ១ ទទួលបានជិត ៣,៨ ពាន់លានដុល្លារអាមេរិក៕