|
វៀតណាមនិងឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍និងអាកាសចរណ៍ |
(VOV)_សន្និសីទស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍និងអាកាសចរណ៍វៀត
ណាម -ឥណ្ឌានឹងប្រព្រឹត្តទៅនាថ្ងៃទី២៩វិច្ឆិកា នៅទីក្រុងហាណូយ។ សន្និសីទនេះ
ដោយអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម និងស្ថានទូតឥណ្ឌាប្រចាំនៅវៀតណាម
រៀបចំឡើង ស្ថិតនៅក្នុងក្របខ័ណ្ឌនៃកម្មវិធី Fam Tour ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី
២៣ ដល់ថ្ងៃទី២៩ វិច្ឆិកា។ នឹងមានក្រុមហ៊ុនទេសចរណ៍និងដឹកជញ្ជូនជួរមុខចំនួន២២
និងបណ្ដាអ្នកកាសែតរបស់ឥណ្ឌានឹងបានអញ្ជើញចូលរួមសន្និសីទនេះ។ ទេសចរណ៍
ជាវិស័យ១ក្នុងចំណោមវិស័យអាទិភាពសហប្រតិបត្តិការរវាងវៀតណាមនិងឥណ្ឌាក្នុង
រយៈពេលខាងមុខនេះ៕