វៀតណាមនិងឥណ្ឌូណេស៊ីខំប្រឹងប្រែងទទួលបានតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០ ពាន់លានដុល្លាអាមេរិក

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ២១ ឧសភា នៅទីក្រុងហាណួយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Enggartiasto Lukita។ 
វៀតណាមនិងឥណ្ឌូណេស៊ីខំប្រឹងប្រែងទទួលបានតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០ ពាន់លានដុល្លាអាមេរិក - ảnh 1 វៀតណាមនិងឥណ្ឌូណេស៊ីខំប្រឹងប្រែងទទួលបានតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង ដល់ ១០ ពាន់លានដុល្លាអាមេរិក

(VOVWORLD) - នារសៀលថ្ងៃទី ២១ ឧសភា នៅទីក្រុងហាណួយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Enggartiasto Lukita។ ភាគីទាំងពីរបានឯកភាពរៀបចំយ៉ាងសកម្មកិច្ចប្រជុំលើកទី ៧ គណៈកម្មាធិការចម្រុះស្តីអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវិទ្យា សាស្ត្រនិងបច្ចេកវិទ្យាដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ហើយនាំតំលៃប្រាក់ ពាណិជ្ជកម្មទ្វេភាគីឡើង ១០ ពាន់លានដុល្លាអាមេរិកនាឆ្នាំ ២០១៨។ ប្រធានរដ្ឋ វៀតណាមក៏បានស្នើឲ្យឥណ្ឌូណេស៊ីមិនបំផ្លាញចោលបណ្ដានាវានេសាទរបស់ វៀតណាមដែលកំពុងត្រូវបានចាប់ខលួនជាបណ្តោះអាសន្ន ហើយចាត់ទុកថា៖ ភាគីទាំងពីរគប្បីដោះស្រាយបញ្ហានេះដោយឈរលើស្មារតីមនុស្សធម៌ឲ្យសមស្របនឹងទំនាក់ទំនដៃគូយុទ្ធសាស្ត្រនិងជាប្រទេសជាសមាជិកក្នុងអាស៊ាន។ រីឯខ្លួនវិញ Enggartiasto Lukita បានអះអាងថា៖ ឥណ្ឌូណេស៊ីនឹងដោះស្រាយបញ្ហា ពោលខាងកើតាមស្មារតីមនុស្សធម៌ ហើយវាយតំលៃខ្ពស់តួនាទីរបស់វៀតណាម ក្នុងការរៀបចំសន្និសទី APEC និងសន្និសីទទាក់ទិននានា៕ 

ប្រតិកម្មទៅវិញ