ប្រធានរដ្ឋសភាលោក Vuong Dinh Hue ជួបជាមួយអនុប្រធានាធិបតីនិងជាប្រធានព្រឹទ្ធសភាឥណ្ឌា Venkaiah Naidu (រូបថត៖ VOV) |
នាថ្ងៃទី ១៧ ខែធ្នូ ក្នុងជំនួបជាមួយអនុប្រធានាធិបតីនិងជាប្រធានព្រឹទ្ធសភាឥណ្ឌា លោក Venkaiah Naidu ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងអនុប្រធានាធិបតី និងជាប្រធានព្រឹទ្ធសភាលោក Venkaiah Naidu បានវាយតំលៃខ្ពស់ចំពោះសកម្មភាពសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនាពេលកន្លងមក និងបានឯកភាពបន្តរក្សាដំណើរទស្សនកិច្ចជាន់ខ្ពស់និងទំនាក់ទំនងនៅគ្រប់កម្រិតទាំងថ្នាក់រដ្ឋ រដ្ឋាភិបាលនិងរដ្ឋសភា តាមបណ្តាញបក្សនិងមូលដ្ឋាន ក៏ដូចជាការជួបប្រាស្រ័យសមាជិកសភានិងការផ្លាស់ប្តូររវាងប្រជាជនប្រកប ដោយមិត្តភាព។ ភាគីទាំងពីរក៏បានឯកភាពរៀបចំសកម្មភាពប្រកបដោយអត្ថន័យនិងជាក់ស្តែង ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២២។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធនិងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់និងអន្តរជាតិ។ ភាគីទាំងពីរបានអះអាងនូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត គាំទ្រកិច្ចសន្ទនា និងការកសាងទំនុកចិត្ត ព្រមទាំងលើកកំពស់ច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ផងដែរ៕