ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ Vietnam+) |
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គនោះ រដ្ឋលេខាធិការ លោក Horacio Reyser បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃភាពជាដៃគូយុទ្ធសាស្រ្តដ៏គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោក Horacio Reyser បានលើកឡើងថា ប្លុក Mercosur បានត្រៀមខ្លួនរួចជាស្រេចដើម្បីបើកការចរចា ស្តីពីលទ្ធភាពរៀបចំកិច្ចចរចារស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាង Mercosur និងវៀតណាម។
ចំណែកអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Do Thanh Hai បានមានប្រសាសន៍ថា ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយក្នុងវិស័យនេះ ប្រទេសទាំងពីរគួរតែពង្រឹងយន្តការផ្លាស់ប្តូរព័ត៌មានជាទៀងទាត់ ជាពិសេស ជម្រុញការពន្លឿនពាណិជ្ជកម្មនិង ការផ្លាស់ប្តូរវប្បធម៌។
គួរបញ្ជាក់ថា Mercosur ឬទីផ្សាររួមនៅភាគខាងត្បូង ជាប្លុកអនុតំបន់ពាណិជ្ជកម្ម ប្រចាំតំបន់អាមេរិកឡាទីន ដែលមានគោលដៅលើកកម្ពស់ការធ្វើពាណិជ្ជកម្មសេរី និងការផ្តល់សេវាកម្ម, ដឹកជញ្ជូនទំនិញ, និងធ្វើដំណើរដោយរលូន៕