(VOV)_រដ្ឋមន្ត្រី ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក
Cao Duc Phat និង រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងពាណិជ្ជកម្មអ៊ីរ៉ង់ Mehdi
Ghazanfari បានអ្វើអធិបតីកិច្ចប្រជុំលើកទី ៨ គណះកម្មាធិការចម្រុះអំពីសេដ្ឋកិច្ច និងពាណិជ្ជកម្មវៀតណាម-អ៊ីរ៉ង់ ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ នា
រសៀល ថ្ងៃទី ១៤ ឧសភា។នៅទីនេះ ភាគីទាំងពីរបានឯកភាពជំរុញខ្លាំងកិច្ច សហប្រតិបត្តិការ ឆ្ពោះទៅគោលដៅលើកកំពស់តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី
ឡើងដល់៥០០លានដុល្លារអាមេរិក/ឆ្នាំ។ ភាគីវៀតណាមស្នើអ៊ីរ៉ង់ ពិនិត្យមើល ការនាំចូលអង្ករ ស្បឿងម្ហូបអាហារ ។ភាគីអ៊ីរ៉ង់ មានគោលបំណងនាំចូលពី វៀតណាម មុខទំនិញមួយចំនួនដូចជា÷ អង្ករ ត្រី កៅស៊ូ ស្បែកជើង…។ល។ និងស្នើភាគីវៀតណាមនាំចូលប្រេងឬសារជាតិគីមីប្រេង…ជាដើម។ បញ្ចប់
កិច្ច ប្រជុំ រដ្ឋមន្ត្រីទាំងពីររូប បានឯកភាពនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃ សម័យប្រជុំលើកទី ៨ គណះកម្មាធិការចម្រុះអំពិសេដ្ឋកិច្ចនិងពាណិជ្ជកម្មវៀត
ណាមនិង អ៊ីរ៉ង់ ជាមួយបណ្ដាការសន្យានិងការផ្តើមគំនិតថ្មី៕