វៀតណាមនិងអ៊ុយរឺហ្គាយបង្កើនជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

Chia sẻ

(VOVworld)ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចអ៊ុយ
រឺហ្គាយជាផ្លូវការចាប់ពីថ្ងៃទី ៨ដល់ថ្ងៃទី១០ធ្នូ តាម
សេចក្តីអញ្ជើញរបស់អនុប្រធានាធិបតីអ៊ុយរឺហ្គាយ
Danilo Astori

វៀតណាមនិងអ៊ុយរឺហ្គាយបង្កើនជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1
ឧបនាយករដ្ឋមន្រ្តីលោក Vu Van Ninh ជួបសន្ទនាជាមួួយអនុប្រធានាធិបតី
អ៊ុយរឺហ្គាយ Danilo Astori (រូបថតៈVGP/Thành Chung)


(VOVworld)ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចអ៊ុយរឺហ្គាយជាផ្លូវការចាប់ពីថ្ងៃទី
៨ដល់ថ្ងៃទី១០ធ្នូ តាមសេចក្តីអញ្ជើញរបស់អនុប្រធានាធិបតីអ៊ុយរឺហ្គាយ Danilo
Astori នាថ្ងៃទី៩ធ្នូ​ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh បានមាន ជំនួបសន្ទនាជាមួយប្រធានាធិបតី Jose Mujica និងថ្នាក់ដឹកនាំមួយចំនួនរបស់
អ៊ុយរឺហ្គាយ។ ក្នុងបណ្តាជំនួប ភាគីទាំងពីរបានវាយតម្លៃចំពោះស្ថានភាពអភិ វឌ្ឍន៌ទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ ឯកភាពគ្នាបង្កើនទំនាក់ទំនងសេដ្ឋកិច្ច​
ពាណិជ្ជកម្ម វិនិយោគ សហប្រតិបត្តិការ ជួយគ្នាទៅវិញទៅមកលើវិស័យជា
ច្រើនដូចជា កសិកម្ម អប់រំ វប្បធម៌ជាដើម ព្រមទាំងបន្តកិច្ចចរចារលើបណ្តាឯក សារសហប្រតិបត្តិការ បង្កើតក្រប់ខ័ណ្ឌគតិយុត្តងាយស្រួលសម្រាប់ទំនាក់ទំនង សហប្រតិបត្តិការយូរអង្វែង។ ភាគីទាំងពីរក៏បានសន្យាថា នឹងបង្កើនការគួបផ្សំ និងគំាទ្រគ្នាទៅវិញទៅមកលើបណ្តាវេទិកាពហុភាគី សំដៅរួមចំណែកលើក កំពស់តួនាទីរបស់ប្រទេសនីមួយៗលើពិភពលោក។

        ក្នុងក្រប់ខ័ណ្ឌនៃដំណើរទស្សនកិច្ច ឧបនាយករដ្ឋមន្រ្តីលោក Vu Van Ninh បានធ្វើជាកាក្សិណសាក្សីពិធីចុះហត្ថលេខាឯកសារសហប្រតិបត្តិការថ្នាក់រដ្ឋាភិ
បាលនៃប្រទេសទាំងពីរ។ ក៏ក្នុងឱកាសនេះដែរ រដ្ឋមន្រ្តីការបរទេស Almagro បានប្រគល់កំណត់ទូតជូនដំណឹងអំពីសេចក្តីសម្រេចចិត្តរបស់​រដ្ឋាភិបាលអ៊ុយ
រឺហ្គាយដែលទទួលស្គាល់វៀតណាមមានខឿនសេដ្ឋកិច្ចទីផ្សារ៕

ប្រតិកម្មទៅវិញ