នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃថា ដោយផ្អែកលើកិច្ចព្រមព្រៀងរវាងរដ្ឋមន្ត្រីទាំងពីរក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់រដ្ឋមន្ត្រី Lloyd Austin នៅវៀតណាមក្នុងខែកក្កដា ឆ្នាំ២០២១ កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីបន្តអនុវត្តយ៉ាងសកម្ម និងសម្រេចបានលទ្ធផលជាក់ស្តែងលើវិស័យជាច្រើន ដូចជាការផ្លាស់ប្តូរគណៈប្រតិភូ ការសន្ទនា - ការពិគ្រោះយោបល់ ដោះស្រាយផលវិបាកនៃសង្គ្រាម ការស្វែងរកទាហានអាមេរិកដែលបាត់ខ្លួននៅក្នុងសម័យសង្គ្រាម (MIA) ជាដើម។ វៀតណាមវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការសន្យារបស់រដ្ឋាភិបាលនិងប្រជាជនអាមេរិកក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម ដូចជាការបង្កើនថវិកាសម្រាប់គម្រោងបោស់សម្អាតសារធាតុបំពុល dioxin នៅអាកាសយានដ្ឋាន Bien Hoa និងសកម្មភាពជួយឧបត្ថម្ភដល់ជនពិការដែលរងផលប៉ះពាល់ដោយជាតិគីមីពូលពណ៌លឿងទុំនៅវៀតណាម។
រដ្ឋមន្ត្រី Phan Van Giang និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ។ រូបថត៖ Pham Huan/VOV-Washington |
ទាក់ទងនឹងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ រដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់ថា នឹងបន្តផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការដោះស្រាយផលវិបាកនៃសង្គ្រាម ដោយផ្តោតលើការពន្លឿនដំណើរការបោស់សម្អាតសារធាតុគីមីពូល dioxin នៅអាកាសយានដ្ឋាន Bien Hoa; ដោះស្រាយផលវិបាកនៃគ្រាប់ បែកមីនមិនទាន់ផ្ទុះ ផ្តល់ព័ត៌មាន ឯកសារ ឧបត្ថម្ភសម្ភារនិងបច្ចេកវិទ្យាធ្វើតេស្ត DNA ដើម្បីបម្រើដល់ការស្វែងរកនិងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនវៀតណាមដែលបានបាត់បង់ព័ត៌មាន និងបាត់ខ្លួនក្នុងសម័យសង្គ្រាម។
រដ្ឋមន្ត្រី Phan Van Giang ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin។ រូបថត៖ Pham Huan/VOV-Washington |
នៅចុងបញ្ចប់នៃជំនួបសន្ទនា រដ្ឋមន្ត្រីទាំងពីរបានចុះហត្ថលេខាលើឯកសារធ្វើបច្ចុប្បន្នភាពសេចក្តីថ្លែងការណ៍ទស្សនៈវិស័យរួមវៀតណាម-អាមេរិកស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ រដ្ឋមន្ត្រី Phan Van Giang និងរដ្ឋមន្ត្រី Lloyd Austin ក៏បានប្រគល់ជូនគ្នាទៅវិញទៅមកនូវវត្ថុអនុស្សាវរីយ៍សង្គ្រាម និងព័ត៌មានទាក់ទងនឹងយុទ្ធជនវៀតណាមនិងទាហានអាមេរិកដែបាត់ខ្លួនក្នុងនៅសម័យសង្គ្រាម៕