វៀតណាមនិងអាមេរិកបានដាក់ចេញស្តងដាអន្តរជាតិថ្មីក្នុងបញ្ហា MIA/POW

Chia sẻ
(VOVworld) – នេះគឺជាការវាយតំលៃរបស់ប្រធាន
សមាគមគ្រួសាររបស់ឈ្លើយ សឹកនិងទាហានអាមេរិក
បាត់ខ្លួនក្នុងសង្គ្រាម លោកស្រី Ann Mills Griffiths ដែល
ត្រូវបាននាំចេញ ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីក្រសួង
ការពារប្រទេសវៀតណាម ឧត្តសេនីយ៍ឯក Nguyen Chi
Vinh នៅរដ្ឋធានីវ៉ាស៊ីងតោន អាមេរិក នាថ្ងៃទី ២៨ តុលា។ 
វៀតណាមនិងអាមេរិកបានដាក់ចេញស្តងដាអន្តរជាតិថ្មីក្នុងបញ្ហា MIA/POW - ảnh 1
ប្រធានសមាគមគ្រួសាររបស់ឈ្លើយ សឹកនិងទាហានអាមេរិកបាត់ខ្លួនក្នុងសង្គ្រាម លោកស្រី Ann Mills Griffiths និងអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ឧត្តសេនីយ៍ឯក  Nguyen Chi Vinh (Image: VOV)

(VOVworld) – វៀតណាមនិងអាមេរិកបានដាក់ចេញស្តងដាអន្តរជាតិអំពីកិច្ចសហប្រតិ្ត
បត្តិការក្នុងបញ្ហាឈ្លើយសឹកនិងទាហានអាមេរិកបាត់ខ្លួនក្នុងសង្គ្រាម (MIA/POW)។ នេះគឺជាការវាយតំលៃរបស់ប្រធានសមាគមគ្រួសាររបស់ឈ្លើយសឹកនិងទាហាន
អាមេរិកបាត់ខ្លួនក្នុងសង្គ្រាម លោកស្រី Ann Mills Griffiths ដែល ត្រូវបាននាំចេញ ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ឧត្តសេនីយ៍ឯក Nguyen
Chi Vinh នៅរដ្ឋធានីវ៉ាស៊ីងតោន អាមេរិក នាថ្ងៃទី ២៨ តុលា។ ក្នុងជំនួប ឧត្តសេនីយ៍ឯក
Nguyen Chi Vinh បានចាត់ទុកថា៖ ការស្វែងរកទាហានអាមេរិកបាត់ខ្លួនក្នុងសង្គ្រាម
មិនត្រឹមតែជាសកម្មភាពមនុស្សធម៌ប៉ុណ្ណោះទេថែមទាំងរួមចុំណែកដ៏ធំធេងខាង
ស្មារតីនិងទំនុកទុកចិត្តក្នុងការអភវិឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើ
គ្រប់វិស័យនាបច្ចុបប្បន្នរវាងវៀតណាមនិងអាមេរិក។ ទន្ទឹមនឹងនោះ រដ្ឋាភិបាល
និងរដ្ឋសភាអាមេរិកត្រូវមានការទទួលខុសត្រូវក្នុងការស្វែងរកអិដ្ឋធាតុរបស់កងទ័ព
វៀតណាមដែលបានពិលីជីវិតក្នុងសង្គ្រាមជួយឧបត្ថម្ភក្រុមគ្រួសាររបស់គេជំនះពុះ
ពារលើផលវិបាកនៃសង្គ្រាមនៅវៀតណាម ផងដែរ។

“អាចនិយាយបានថា៖ ក​ម្មវិធីស្វែងរកទាហានអាមេរិកបាត់ខ្លួនក្នុងសង្គ្រាមនៅ វៀតណាមទទួលបានលទ្ធផលយ៉ាងសកម្ម ដែលភាគីទាំង ២ សុទ្ធតែមាន ការពេញចិត្តជាពិសេសគឺប្រជាជនអាមេរិក។ នេះមិនត្រឹមតែជាការស្វែងរក
អិដ្ឋធាតុនៃទាហានអាមេរិកនានាដែលបានបាត់ខ្លួនក្នុងសង្គ្រាម ប៉ុណ្ណោះទេ
ថែមទាំង គឺជា សកម្មភាពលក្ខណៈមនុស្សធ៌មដ៏មានអត្ថន័យបំផុត ទៀតផង។ សកម្មភាពពោលខាងលើបាន ក្លាយទៅជានិមត្តរូបសំរាប់ទំនាក់ទំនងវៀតណាម
-អាមេរិក។”

រីឯខ្លួនវិញ លោកស្រី Ann Mills Griffiths បានចែករំលែកថា ៖

“ការស្វែងរកនិងកំណត់អត្តសញ្ញាណបានអិដ្ឋធាតុរបស់ទាហានអាមេរិកបាត់ខ្លួន
ក្នុងសង្គ្រាមនៅវៀតណាមចំនួនជាង ១ ពាន់ អិដ្ឋធាតុគឺជាប្រការដែលនឹកស្មាន
មិនដល់ថា៖ យើងខ្ញុំអាចធ្វើបាន គិតតាំងពីសង្គ្រាមបានបញ្ចប់នាឆ្នាំ ១៩៧៥។ កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិកបានដាក់ចេញស្តង់ដាអន្តរជាតិ
ថ្មីក្នុងបញ្ហានេះ៕”

ប្រតិកម្មទៅវិញ