វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបតិ្តការក្នុងកិច្ចការពារសត្វព្រៃ

Chia sẻ
(VOVworld) - រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអាមេរិកលោក
ស្រី Sally Jewell បានឲ្យដឹងថា៖ ដំណើរទស្សនកិច្ច
លើកនេះគឺសំដៅពិភាគ្សាអំពីនិតិវិធី ដែលអាមេរិក
និងវៀតណាមអាចអនុវត្តរួមជាមួយគ្នាដើម្បីប្រឆាំង
ការជួញដូរសត្វព្រៃខុសច្បាប់។
វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបតិ្តការក្នុងកិច្ចការពារសត្វព្រៃ - ảnh 1
លោកស្រី Sally Jewell ជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក​ Nguyen Tan Dung (រូបថត៖VGP)

(VOVworld) - ថ្លែងមតិនៅជំនួបប្រាស្រ័យជាមួយមជ្ឈដ្ឋានសារព័ត៌មានវៀតណាម
នាថ្ងៃទី៣០ មិថុនា នៅរដ្ឋធានីហាណូយ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ច
ការងារនៅវៀតណាម រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអាមេរិកលោកស្រី Sally Jewell បានឲ្យ
ដឹងថា៖ ដំណើរទស្សនកិច្ចលើកនេះគឺសំដៅពិភាគ្សាអំពីនិតិវិធី ដែលអាមេរិកនិង
វៀតណាមអាចអនុវត្តរួមជាមួយគ្នាដើម្បីប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់។
តាមលោកស្រី Sally Jewell ថាការជួញដូរសត្វព្រៃកំពុងកើន ឡើងលើពិភពលោកពី
១ថ្ងៃទៅ១ថ្ងៃ ក្នុងនោះមានប្រភេទសត្វមួយចំនួនដែលកំពុងប្រឈមមុខនឹងគ្រោះ
អាសន្នស្លាប់ផុតពូជដូចជា ដំរី រមាស អណ្ដើក សមុទ្រ ជាដើម។សង្កត់ធ្ងន់ទៅលើ
តួនាទីរបស់ប្រទេសទាំង២ក្នុងការរួមចំណែក បញ្ឈប់ស្ថានភាពជួញដូរសត្វព្រៃ
ដោយខុសច្បាប់ លោកស្រី Sally Jewell បានឲ្យ ដឹងថែមទៀតថា នាយករដ្ឋមន្រ្តី
រដ្ឋាភិបាលវៀតណាមបានចេញផ្សាយសារា ចរណ៍ស្ដីពីការបង្ការប្រឆាំងការជួញ
ដូរសត្វព្រៃ ព្រមទាំងក្នុងបណ្ដាជំនួបធ្វើការងារ បណ្ដាសមត្ថកិច្ចវៀតណាមក៏បាន
សំដែងការគាំទ្រយ៉ាងខ្លាំងក្លាដំណោះស្រាយបង្ការ ប្រឆាំងការជួញដូរសត្វព្រៃ
នានាផងដែរ៕

ប្រតិកម្មទៅវិញ