|
វៀតណាមនិងអាមេរិកបង្កើតក្របខ័ណ្ឌទំនាក់ទំនងថ្មី (truongtansang.net ) |
(VOV)_ដំណើរទៅបំពេញទស្សកិច្ចជាផ្លូវការនៅអាមេរិក របស់ប្រធានរដ្ឋវៀត
ណាម លោក Truong Tan Sang ចាប់ពីថ្ងទី ២៤ ដល់ថ្ងៃទី២៦ កក្កដាមានអត្ថន័យដ៏សែន សំខាន់ បើកចេញដំណាក់កាលថ្មីសំរាប់ ទំនាក់ទំនងនៃប្រទេសទាំងពីរ។ នេះគឺជាការអះ អាងរបស់ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាមេរិក លោក Nguyen Quoc Cuong ក្នុង
ពេលឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម ប្រចាំនៅអាមេរិក
ស្ដីពីដំណើរទស្សនកិច្ចនៅអាមេរិក ក្នុងរយះពេលខាងមុខនេះរបស់ប្រធានរដ្ឋ Truong
Tan Sang។ តាម ឯកអគ្គរដ្ឋទូត Nguyen Quoc Cuong ថា÷ ក្នុងដំណើរទស្សនកិច្ចលើក នេះ ក្រៅពីជំនួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក Barack Obama ប្រធានរដ្ឋ Truong
Tan Sang នឹងមានសកម្មភាពជាច្រើនទៀត ដូចជា÷ជួបធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋសភា សមាជិកសភានិងសមាជិកព្រឹទ្ធិសភា មជ្ឈដ្ឋានអ្នកនយោបាយ …។ល។ ឯកអគ្គរដ្ឋទូត
Nguyen Quoc Cuong បានអោយដឹងថា÷
“ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងរយះពេលកន្លងទៅ បានអភិវឌ្ឍន៍លើគ្រប់
វិស័យ ថ្នាក់ដឹកនាំអាមេរិកបានថ្លែងមតិជាច្រើនលើកថា÷ ចាត់ទុកវៀតណាមជាដៃគូ កំពុងលេចចេញដ៏សែនសំខាន់ក្នុងតំបន់។ ខ្ញុំចាត់ទុកថា÷ទំនាក់ទំនងរវាងប្រទេស ទាំង ពីរនៅមានសក្ដានុភាពជាច្រើន និងមានគ្រិះដ្ឋានជាច្រើន ដើម្បីយើងជឿជាក់ថា ទំនាក់
ទំនងរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍន៍ខ្លាំងក្លាក្នុងរយះពេលខាងមុខនេះ៕”